Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»

ភ្នំពេញ ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាប្រើភាសាបារាំង APF និងជាប្រធានគណៈប្រតិភូ និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាប្រើភាសាបារំាង APF នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសន្និសីទសភា ស្ដីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» ដែលបានរៀបចំធ្វើនៅទីក្រុង កាន់ធើ (Can Tho) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួម សរុបចំនួនជាង ១០០នាក់ មកពីប្រទេសចំនួន១៧ រួមទាំងតំណាងស្ថានទូត និងក្រសួងស្ថាប័ននានានៅប្រទេសវៀតណាមផងដែរ។

នៅថ្ងៃដំបូងនៃសន្និសីទសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានចូលរួមធ្វើជាវាគ្មិន ដោយបានលើកឡើងនូវប្រធានបទស្តីពី «សន្តិសុខស្បៀង និង សុវត្ថិភាពចំណីអាហារ នៅប្រទេសកម្ពុជា»។ អង្គប្រជុំបានស្តាប់ បទអន្តរាគមន៍នានា ស្តីពី «កិច្ចសហប្រតិបត្តិការនៃបណ្ដាប្រទេសប្រើភាសាបារំាង នៅក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»។
សន្និសីទសភា បានបញ្ចប់ ជាមួយនឹងការអនុម័តសេចក្តីប្រកាស ទីក្រុង កាន់ធើ ស្តីពី «កិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស និយាយភាសាបារាំង ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×