រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែឆ្នាំ២០២៥ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកតាន់ ផាន់ណារ៉ា បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វក្នុងការទប់ស្ដាក់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ជាពិសេសជំងឺផ្ដាសាយបក្សី។
ក្នុងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីត្រៀមលក្ខណៈការពារ និងចាត់វិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ជាពិសេសជំងឺឆ្លងពីសត្វទៅមនុស្ស ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ លើផលិតកម្មសត្វ និងការពារសុខភាពសាធារណៈ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆេងម៉េង បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ សែនក្បាលទឹក ភ្ជុំបិណ្ឌ។ល។ ដែលធ្វើឱ្យតម្រូវការសាច់សត្វ សាច់បក្សី និងផលិតផលពីបក្សី សម្រាប់ធ្វើម្ហូបអាហាររបស់ប្រជាជនមានការកើនឡើងខ្ពស់ នាំឱ្យការចរាចរសត្វ និងផលិតផលសត្វមានការកើនឡើង ខុសប្រក្រតី។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមធ្វើការណែនាំដល់លោក លោកស្រីប្រធាន ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិត- ផលសត្វ សហការជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងព្រះរាជអាជ្ញា ក្នុង ករណីចាំបាច់ត្រូវចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វដូចខាងក្រោម៖
រាល់ការចរាចរសត្វ និងផលិតផលសត្វក្នុងផ្ទៃប្រទេស ការនាំចេញ នាំចូល និងនាំឆ្លងកាត់ត្រូវមានលិខិត អនុញ្ញាតដឹកជញ្ជូន និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វស្របតាមបទប្បញ្ញតិ និងបទដ្ឋាន បច្ចេកទេស
អនុវត្តវិធានជីវសុវត្ថិភាពដោយលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគតាមលក្ខណៈបច្ចេកទេសលើ មធ្យោបាយដឹកជញ្ជូនសត្វ ជាពិសេសមុន និងក្រោយពេលដឹកជញ្ជូនសត្វ។ បាញ់ថ្នាំសម្លាប់មេរោគនៅ កន្លែងចិញ្ចឹមសត្វ កន្លែងចិញ្ចឹមបក្សីទាំងលក្ខណៈគ្រួសារ ទាំងការចិញ្ចឹមកសិដ្ឋាន ទីកន្លែងរក្សាទុក តាំង លក់បក្សីនិងផលិតផលបក្សី និងនៅតាមសត្តឃាតដ្ឋាន ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលបាន ទាន់ពេលវេលា
ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ អង្កេត តាមដានស្រាវជ្រាវការប្រែប្រួល សុខភាពសត្វនៅគ្រប់ កន្លែងចិញ្ចឹមសត្វ ទីកន្លែងចិញ្ចឹមបក្សី ព្រមទាំងនៅតាមទឹកន្លែងរក្សាទុក តាំងលក់បក្សី និងផលិតផល បក្សីដើម្បីរាយការណ៍ និងយកវត្ថុវិភាគ ព្រមទាំងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលបានទាន់ ពេលវេលា
បង្កើនការអប់រំ ផ្សព្វផ្សាយបន្ថែមដល់កសិករចិញ្ចឹមសត្វ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន អាជីវករទិញ-លក់សត្វ និងផលិផលសត្វ ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និង
អនុវត្តវិធានជីវសុវត្ថិភាពក្នុងការចិញ្ចឹមសត្វ និងពេលដឹកជញ្ជូនសត្វ សាច់ និងផលិតផលសត្វ កន្លែង ពិឃាតសត្វ កន្លែងតាំងលក់សម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារ
ចុះស្រាវជ្រាវ តាមដាន និងទប់ស្កាត់ការលួចនាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ
ត្រូវសហការជាមួយអាជ្ញាធរដែនដី ភ្នាក់ងារសុខភាពសត្វភូមិ ក្នុងការផ្តល់ព័ត៌មានអំពីករណីសត្វឈឺ ជាពិសេសបក្សីឈឺ ឬងាប់ឱ្យបានឆាប់បំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា។
ទទួលបាននូវសេចក្តីណែនាំនេះ សូមលោក លោកស្រី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី-ខេត្ត និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ត្រូវអនុវត្តដោយស្មារតីទទួល ខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី