រាជធានីភ្នំពេញ : ដើម្បីចូលរួមបង្ការហានិភ័យសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំពេលមានខ្យល់ពុលក្នុងស្រទាប់ បរិយាកាស ក្រសួងអប់រំ យុវជន និងកីឡាសូម ធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជននៅទូទាំងប្រទេស ដូចខាងក្រោម៖
១.ត្រូវចូលរួមតាមដានព័ត៌មានការវិវត្ត នៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងស្រទាប់បរិយាកាស ដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមប្រតិបត្តិតាមការណែនាំ នានាពាក់ព័ន្ធនឹងការថែទាំ និងការបង្ការហានិភ័យសុខភាពពេលស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ ឈានដល់កម្រិតពុល ដូចតារាងពណ៌នា “សន្ទស្សន៍គុណភាពខ្យល់” ដែលមានជូនភ្ជាប់
២.ត្រូវក្រើនរំឭក និងលើកទឹកចិត្តដល់អ្នកសិក្សា និងបុគ្គលិកអប់រំឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវពេលចេញ ក្រៅផ្ទះ ឬ ធ្វើសកម្មភាពនានាក្រៅបន្ទប់រៀន ដើម្បីចៀសវាងការស្រូបបឺតខ្យល់ពុល ឬ ធូលីមិនស្អាត ដោយផ្ទាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសកុមារតូចៗ
៣.ត្រូវក្រើនរំឭកដល់អ្នកសិក្សា និងបុគ្គលិកអប់រំអំពីការអនុវត្តនូវវិធានការអនាម័យជាប់ជាប្រចាំតាម អភិក្រម “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ
៤.ប្រសិនបើអ្នកណាម្នាក់មានរោគសញ្ញាផ្លូវដង្ហើម ដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមណែនាំប្រញាប់ ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះ។
ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/01/16ee590a7dfdafc729a8cf0eb2c7b090-724x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/30a4b70a67a45adcea1804836bf8c0db-791x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/372357b721a67c10a346f5edb74dc678-720x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/e2c3e1944445c0f6b604f7f25868fb94-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/f5e3b53fef5b5d713f9ea2118ba62493-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/5704486e66896b107e3a8c44762c80be-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/8d31e963ba15b8cc8246b3db19575fe0-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/b3a5f43ce360a6b1a84271c14997f737-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/881e0bef59d480fc06cbfbfc0e7de45e-1024x684.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/106e8e2a71eae96428139cdd75d10938-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/01/b64a0854765e69ad5d27511ae38511b8-1024x768.jpg)