Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀតហើយ! ស្រីធ្វើជាប្រុសដើរទិញស្រាតាមតូប តែបាញ់ទូទាត់តាមកុងជាលុយខ្យល់ យកទៅលក់ថោកៗ

ថ្មីៗនេះ ករណីជនឆបោក «បាញ់លុយខ្យល់» ឲ្យអ្នកលក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលទៀតហើយ ខណៈមានបងប្អូនពលរដ្ឋអ្នកនិយមលេងបណ្តាញសង្គមជាច្រើន ក្នុងនោះក៏មានអ្នកលក់ដូរផងដែរដែលមិនទាន់ធ្លាប់ជួប បាននាំគ្នាងឿងឆ្ងល់ថា តើការបាញ់លុយខ្យល់ហ្នឹង យ៉ាងម៉េចទៅ? ពិតជាមិនយល់ទេ!។

មែនហើយ តាមពិតទៅ វិធីបាញ់លុយខ្យល់នេះ គឺធ្លាប់កើតមានយូរហើយ ដោយជនឆបោកមានល្បិចខ្ពស់ ឬអាចនិយាយបានថាទាល់តែពាក់ព័ន្ធអ្នកមានជំនាញ IT ខ្ពស់ ទើបអាចធ្វើបាន។ ហើយបើតាមការយល់ឃើញ នោះជនឆបោកបានបង្កើតកម្មវិធី នៅក្នុងទូរស័ព្ទដែលមានទម្រង់ដូចនឹង App ធនាគារណាមួយ។ ហើយនៅពេលដែលជនឆបោកបានស្គាល់ឈ្មោះរបស់យើងជាអ្នកលក់ ឬ អ្នកដែលត្រូវទទួលលុយ នោះគេនឹងយកឈ្មោះរបស់យើង ទៅបញ្ចូលក្នុង App បោកប្រាស់របស់គេ ហើយបញ្ចូលទឹកប្រាក់ រួចធ្វើជាបាញ់ចេញ អាចឃើញទឹកប្រាក់ និងឈ្មោះរបស់យើង ដូចទៅនឹង App ធនាគារធម្មតាអ៊ីចឹង។

ទាក់ទងនឹងករណីនេះ ប្រសិនបើយើងជាអ្នកលក់ ឬអ្នកទទួលលុយ ពុំបានចាប់អារម្មណ៍ ដោយគ្រាន់តែឃើញថាគេបានបាញ់លុយឲ្យ ដោយឃើញឈ្មោះយ៉ាងច្បាស់ក៏ពិតមែន ប៉ុន្តែ ពុំបានឆែកទឹកប្រាក់នៅក្នុងទូរស័ព្ទ ឬ ពុំបានលឺសារសម្លែងបាញ់ចូលទេនោះៗ នឹងច្បាស់ជាជួបស៊យធំហើយ។ ព្រោះករណីនេះធ្លាប់ឃើញបងប្អូនអ្នកលក់ខ្លះ គ្រាន់តែឃើញអ្នកទិញលើកបង្ហាញថាបានបាញ់លុយចូល ក៏អនុញ្ញាតឲ្យគេទៅ ទាំងដែលពុំបានឆែកមើលទឹកប្រាក់។

ជាក់ស្តែង ដូចករណីថ្មីៗនេះ អ្នកលក់ម្នាក់ បានបញ្ចេញជនឆបោកជាមនុស្សស្រីតែតែងខ្លួនធ្វើជាប្រុស បានបោកប្រាស់ខាតបង់លុយអស់ជិត ៣០ ម៉ឺនរៀល ដោយបានមកទិញស្រាបៀរ ៤ កេះ ប៉ុន្តែ បានបាញ់លុយខ្យល់ឲ្យ។ អ្វីដែលគួរឲ្យហួសចិត្តខ្លាំងទៀតនោះ គឺជនឆបោកនេះ ត្រូវបានដឹងថា ដើរធ្វើសកម្មភាពទិញតាមតូបចាបហ៊ួយ តាមរយៈវិធីបោកប្រាស់ខាងលើ ដោយយកទៅលក់បន្តក្នុងតម្លៃថោកៗ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Hing Chanthan បានបង្ហោះករណីនេះកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដ៏គួរឲ្យភ្ញាក់ផ្អើលថា «ថ្មីចែសតែម្ដង ខ្លួនជាស្រីតែងបន្លំធ្វើជាប្រុស ដើរទិញស្រាតាមតូបយកទៅលក់ថោកៗ តែបាញ់លុយតាមកុងអេស៊ីលុយខ្យល់អោយ»៕

×