Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថ ០១រូប ដែលបានប្រើអំពើហិង្សាទៅលើព្រះសង្ឃវត្តសំបួរមាស

ភ្នំពេញ: លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានឃើញបណ្ដាញព័ត៌មានសង្គមបង្ហោះពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថ ០១រូប ដែលបានប្រើអំពើហិង្សាទៅលើព្រះសង្ឃ។ កងរាជអាវុធហត្ថ ទទួលយកព័ត៌មាននេះ ធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ នឹងប្រកាសព័ត៌មានជូនជ្រាប នាពេលខាងមុខ។

សូមរំលឹកថា មន្ត្រីកងរាជអាវុធហត្ថម្នាក់បានប្រើអំពើហិង្សាលើព្រះសង្ឃ២អង្គក្នុងវត្តសំបួរមាស នេះបេីតាមការបញ្ចាក់ពីសាច់ញាតិរបស់ព្រះសង្ឃ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ជនដៃដល់វាយព្រះសង្ឃ ជាមន្រ្តីអាវុធហត្ថមួយរូបនិងធ្លាប់បួសជាសង្ឃរួមនិងបក្ខពួក ត្រូវបានឃាត់ខ្លួនពេលព្រឹក យប់ឡើងស្រាប់តែឃើញជនដៃដល់២នាក់មកអង្គុយជក់បារីនៅក្នុងវត្ត ធ្វើមិនដឹង ខណៈព្រះសង្ឃមិនសុខចិត្ត សុំរកយុត្តិធម៌រឿងជនល្មើសស្រវឹងប្រើប្រាស់ហិង្សាទៅលើព្រះសង្ឃនិងប្រើពាក្យសំដីអាមឹងមិនសមរម្យ។ ចំណុចក្នុងវត្តសំបួរមាស សង្កាត់ដង្កោរ ខណ្ឌដង្កោត នាយប់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×