Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងទំនើង ១០នាក់ ដែលបង្ហោះម៉ូតូលើផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចយកមកធ្វើការអប់រំ ដាក់វិន័យរដ្ឋបាល ព្រមទាំងរក្សាទុកម៉ូតូ ០២គ្រឿង រយៈពេល០៣ខែ

កំពង់ឆ្នាំង: ថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២ឥ២៥ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុករលាប្អៀរ បានចុះស្រាវជ្រាវស៊ើបអង្កេតករណីក្មេងបង្ហោះម៉ូតូ តាមផ្លូវវៀងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមរយៈ ផេកមួយ បានបង្ហោះ រូបភាពវីដេអូ «ខំបន្តិចទៀតអាអូនទំពាំងស្អុយនៅខាងខេត្តកំពង់ឆ្នាំងបងប្អូន ឥលូវបន្តិចទៀតបានវាស់កម្ពស់ហើយនៀកលេងបង្ហោះម៉ូតូនៅលើផ្លូវជាតិបងប្អូនអើយនៅខាងខេត្តកំពង់ឆ្នាំង មន្ត្រីប៉ូលិសបើឃើញហើយចុះទៅបង្ក្រាបផងបងប្អូនអើយមើលៗផងអោយសុទ្ធតែទំពាំងស្អុយទេនៀកនៅស្រុកខ្មែរយើងមានច្រើនណាស់»។

ក្រោយពីការចុះស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចយើងបានរកឃើញក្មេងមួយក្រុមចំនួន ១០ នាក់ ម៉ូតូចំនួន ០៩ គ្រឿង យកមកធ្វើការសាកសួរ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផយ សុបញ្ញា (ហៅតេត) ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

២-ឈ្មោះ វិន សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រៀន រស់នៅភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៣-ឈ្មោះ លាង សៅឡេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រៀន រស់នៅភូមិផ្លូវវាយ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៤-ឈ្មោះ ទូច ប៊ុនហូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រៀន រស់នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៥-ឈ្មោះ អោក បូរិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ រៀន រស់នៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៦-ឈ្មោះ លឿម សុឈុន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ រៀន រស់នៅភូមិស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៧-ឈ្មោះ ឆុង សៅលីម៉េង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៨-ឈ្មោះ អ៊ុល វណ្ណារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៩-ឈ្មោះ ថូ សាវី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រៀន រស់នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

១០-ឈ្មោះ ទិត្យ សុណាន់ជី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រៀន រស់នៅភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ពួកគេបានឆ្លើយសារភាពថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:៣០ នាទី នៅចំណុចផ្លូវកោងវាងក្រុង ស្ថិតនៅក្នុងភូមិឃុំខាងលើ ពួកគេបានដាក់ម៉ូតូតំរៀបគ្នាលើផ្លូវថ្នល់ជាតិ ក្នុងគន្លងផ្លូវម៉ូតូ ដើម្បីថតរូបនិងថតជាវីដេអូ ពេលនោះដែរមាន០២នាក់ ក្នុងចំណោមពួកគេ បានជិះម៉ូតូបង្ហោះពិតប្រាកដមែន ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី