Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហេង រតនា ៖ អង្គការដៃគូ ដោយស្នើសុំអង្គភាពCMAC ធ្វើការរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការ ដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមីនា

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពCMACបានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយស្នើសុំអង្គភាពCMACធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា បានថ្លែងបន្តទៀតថា ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMACនឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្ដបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។
សូមបញ្ជាក់ថា គម្រោងជំនួយថ្មីៗដែលអង្គភាពCMACទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយបន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និងមិនមែនជាជំនួយដែលត្រូវយកមកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។
ក្នុងពេលជាមួយគ្នានេះ កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC មានចំនួនប្រមាណ៩២%នៃកម្លាំងអង្គភាពទាំងមូល បន្ដដំណើរការប្រតិបត្តិការតាមបណ្តាខេត្តនានាជាធម្មតា ដោយរួមទាំងបណ្តាខេត្តត្រូវជំនួយនេះផងដែរ ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO និងអង្គការMAG។ រក្សាសិទ្ធដោយ៖សុទ្ធលី