កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថាដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមអ្នកលេងដាវឯក ដេញវាយកាប់គ្នានៅចំណុចផ្លូវលំ ភូមិត្រពាំងសាលា ឃុំនិទាន ស្រុកបសេដ្ឋ។ តាមហេតុការណ៍ខាងលើក្រុមក្មេងទំនើង បានធ្វើសកម្មភាពពួនស្ទាក់ដោយគប់ដុំថ្ម និងយកដាវកែច្នៃប្រវែង៥០សង់ម៉ែត្រកាប់ម៉ូតូជនរងគ្រោះឈ្មោះ ប៉ុន សាល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការ នគរបាលស្រុកបសេដ្ឋ បានបញ្ចេញកំលាំងត្រៀមអន្ដរាគមន៍ បានចេញប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាចំនួន ០២នាក់ ៖ ១-ឈ្មោះ ឌឹម ផាន់ណេត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចដកហូតវត្ថុតាងមធ្យោបាយជិះធ្វើសកម្មភាព រួមមាន ម៉ូតូ០១ គ្រឿងម៉ាកហុងដា125cc ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1IJ -8971 និងដាវកែច្នៃ ០១ដើម ។
រីឯជនសង្ស័យ ជាបក្ខពួកបានគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ -ឈ្មោះ ស រដ្ឋ ហៅប៉ោង -ឈ្មោះ រ ម៉ៅ ហៅខ្មៅ
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/6a4387caf5645eacb3eebdc0c0331e9b-624x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bb9c0253d0cf366b4f6dfbe00e6f6c7b.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/37bdca19f5474909d011a48a95966b85-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/67d223c07540dbf17f6f1b2d69eb5272-768x1024.jpg)