ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន អោយឈប់ជឿតាមការផ្សព្វផ្សាយឃោសនា ភូតកុហកបោកប្រាស់ បំផ្លើសហួសពីការពិត របស់ម្ចាស់គណនីមួយចំនួន ដែលផ្សព្វផ្សាយពីផលិតផលគ្រឿងសម្អាងក្រែម Firmax3 ថាជារុក្ខឱសថអាចព្យាបាលជំងឺជាច្រើនមុខ ហើយការប្រើប្រាស់ផលិតផលគ្រឿងសម្អាងនេះ ខុសគោលដៅ (យកទៅព្យាបាលជំងឺ) អាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត(យឺតពេលក្នុងការព្យាបាលជំងឺអោយទាន់ពេលវេលា)៕ ដោយ៖កូឡាប
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ៖