ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជូនជនសង្សយ័ជាជនជាតិចិនចំនួន ៤នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។
តាមរបាយការណ៍ពីកងរាជអាវុធខេត្តព្រះសីហនុ បានបង្ហាញថា កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២ ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលពី លោក គៀន សុន្ទរោ ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀន ក្នុងក្លឹបកំសាន្ត អ៊ិតៃជាយិន របស់ជនជាតិចិនមួយកន្លែង មានទីតាំងនៅក្រុម៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
យុទ្ធនាការនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ ស្រី ចំនួន៥នាក់ រួមមាន៖
- ១- ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។
- ២- ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។
- ៣- ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍។
- ៤- ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ។
- ៥- ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៍ ។
- ៦- ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៍។
- ៧- ឈ្មោះXiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍ ។
- ៨- ឈ្មោះLiao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៍ ។
- ៩- ឈ្មោះChen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៍ ។
- ១០- ឈ្មោះLi xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ។
- ១១- ឈ្មោះchen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៍។
- ១២- ឈ្មោះBen Bai yuភេទស្រីអាយុ២៣ឆ្នាំជនជាតិចិនមុខរបរទេសចរណ៍។
- ១៣- ឈ្មោះចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៍។
នាឱកាសនោះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម្សៅសថ្លា ចំនួន៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម ( ទម្ងន់សុទ្ធ )ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។
របាយការណ៍ដ៏ដែលឲ្យថា ក្រោយពីកម្លាំងជំនាញបានសាកសួរជនសង្ស័យរួច គឺបានបែងចែកជនសង្សយ័ជា ២ប្រភេទរួមមាន៖ អ្នកពាក់ពន្ធ័បទល្មើសផ្ទាល់មានចំនួន៤នាក់ (ប្រុសទាំង៤) ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ចំណែកជនសង្ស័យចំនួន ៩នាក់ទៀត ក្នុងនោះមានស្រី៥នាក់ សមត្ថកិច្ចបានធ្វើការអប់រំឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ៕ ដោយ៖ ដែន សីមា