Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លា សាហាវ​រួច​ពី​ទ្រុង​បង្ក​ចលាចល​នៅ​ប៉ារីស​

ប៉ូលិស​នៅ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង បានប្រកាស​ស្ថានការណ៍​អាសន្ន ព្រោះ​តែ​សត្វ​ខ្លា​មាន​ទម្ងន់​ជិត 200 kg មួយ​ក្បាល បាន​រួច​ចេញ​ពី​រោង​សៀក​នៅ​ថ្ងៃ​ទី ២៤/១១​។​

​សត្វ​ខ្លា​ត្រូវបាន​បាញ់សម្លាប់​មិនយូរប៉ុន្មាន​ក្រោយ​រួច​ពី​ទ្រុង​

 

​តាម Mirror ប៉ូលិស​ក្រុងប៉ារីស​ឲ្យដឹងថា ខ្លា​ទំងន់​ជិត​២០០​គីឡូក្រាម​នេះ បាន​រួច​ចេញពី​ទ្រុង​របស់​ក្រុម​សៀក Cirque Bormann-Moreno ហើយ​ដើរ​មួយៗ​តាម​ដង​វិថី នៃ​រដ្ឋធានី​ប៉ារីស នៅវេលា​ម៉ោង​ប្រមាណ ១៧​និង​៣០​នាទី ព្រលប់​ថ្ងៃ​ទី ២៤/១១ ។​

​ភ្លាមៗ​នោះ​ប៉ូលិស​ទទួលបាន​ព័ត៌មាន ហើយ​ប្រកាស​ស្ថានការណ៍​បន្ទាន់​ឲ្យ​ពលរដ្ឋ​ចៀស​ចេញ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្លា​រួច​ពី​ទ្រុង​។ មួយ​រយៈពេល​ខ្លី​ក្រោយមក ម្ចាស់​រោង​សៀក បាន​ប្រទះឃើញ​សត្វ​ខ្លា ។ បុគ្គលិក​រោង​សៀក​២​រូប បាន​យក​សាច់​ស្រស់​ដើម្បី​បញ្ឆោត​ខ្លា​នេះ​ឲ្យចូល​ក្នុងច្រក​ទាល់​មួយ​។ គ្រាប់កាំភ្លើង ៣ គ្រាប់​បាន​សម្លាប់សត្វ​ខ្លា​នោះ​។​

ប៉ូលិស​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​ម្ចាស់​រោង​សៀក​ក្រោម​ការចោទប្រកាន់ថា “​បាន​គំរាមកំហែង​ជីវិត​អ្នក​ដទៃ​” មាន​ព័ត៌មាន​ផ្ទុយ​គ្នា​ពី​ការបាញ់​សម្លាប់​សត្វ​ខ្លា​នេះ​។ អ្នកខ្លះ​ថា ប៉ូលិស​ជា​អ្នកបាញ់ រីឯ​ខ្លះ​ទៀត​ថា ម្ចាស់​រោង​សៀក​ជា​អ្នក​ផ្ទុះអាវុធ​។​

​សាក្សី​ទាំងឡាយ​ដែល​មាន​វត្តមាន​នៅ​កន្លែងកើតហេតុ ក៏​បាន​ថត​រូបភាព​សត្វ​ខ្លា​ក្រោយពេល​ត្រូវ​បាញ់សម្លាប់​។ មនុស្ស​ជាច្រើន​បាន​សម្តែង​នូវ​ការ​ខឹងសម្បារ​ដោយហេតុ​ថា ខ្លា​មួយ​ក្បាល​នេះ​អាច​នៅ​រស់ ប្រសិន​គេ​ប្រើ​កាំភ្លើង​មាន​ថ្នាំ​សណ្តំ​នោះ​។​

​ប្រហែល​ម៉ោង​ប្រមាណ​៦ រហូតដល់​ម៉ោង​ប្រហែល ១០ ប៉ូលិស​ប៉ារីស​ប្រកាស​រំសាយ​ចោល​ការប្រកាសអាសន្ន​មួយ​នេះ ហើយ​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ទៅមក​ធម្មតា​។ ប៉ូលិស​ក៏​បាន​បញ្ជូន​សាកសព​ខ្លា​ទៅ​ធ្វើ​កោសល្យវិច្ច័យ ។ ម្ចាស់​រោង​សៀក​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្រោម​បទ​ចោទប្រកាន់​ថា “​មាន​អំពើ​គំរាមកំហែង​អាយុជីវិត​អ្នកដទៃ​” ។ ទោសទណ្ឌ​ខ្ពស់បំផុត​សម្រាប់​បទ​ចោទប្រកាន់​នេះ​គឺ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​៕​

×