ថ្មីៗនេះ ហាងលក់ត្រីមួយនៅ Kuwait បានបង្ខំត្រូវបិទទ្វារតាមបញ្ជារបស់រដ្ឋអំណាច ព្រោះអតិថិជន បានប្តឹងថា ហាងនេះបានបន្លំភ្ជាប់ភ្នែកត្រីធ្វើពីជ័រ បោកប្រាស់អ្នកទិញ ។
ជម្លោះជុំវិញរឿងភ្ជាប់ភ្នែកជ័របន្លំឲ្យត្រីឃើញ… ស្រស់ ។
តាមរយៈគណនី Ayman Mat លើ facebook បានបង្ហោះផ្សាយនូវទិដ្ឋភាពមនុស្សម្នាក់ប្រើដៃទទេលាងសម្អាតត្រី ហើយ “ដោះភ្នែក” ជ័រចេញពីភ្នែកត្រី ។ ទោះបីខឹងសម្បារក៏មនុស្សមួយចំនួនបានលេបខាយលេងថា ម្ចាស់ហាងនេះពិតជាពូកែនឹកឃើញតុបតែងឲ្យត្រីរបស់ខ្លួន មើលទៅ…ស្អាត ។ ប៉ុន្តែអ្នកខ្លះទៀត បានចោទសួរលើ Twitter ថា ៖ “ទង្វើនេះជាការបោកប្រាស់ ជារូបភាពរបស់អ្នកជំនួញមាយាទអន់ ហើយខ្ញុំពុំឃើញអ្វីត្រូវអស់សំណើចទេ ។ គេពិតជាអ្នកទិញគ្មានដឹងខ្យល់អ្វីឬ?” ។
ចុងក្រោយក្រសួងពាពិជ្ជកម្ម Kuwait បានលូកដៃចូល ហើយចេញបទបញ្ជាឲ្យហាងនេះត្រូវបិទទ្វារជាបន្ទាន់ ។
ពិតជា “ចង់ចំណេញ ដាច់ចំណងមែន!” ។ ទោះយ៉ាងណាវាជាមេរៀនមួយល្អដែរ ៕ ចន្ទ្រា