ខណៈពេលដែលបស្ចិមប្រទេសកំពុងធ្លាក់ក្នុងវិបត្តិនយោបាយនោះ រុស្ស៊ីបានត្រៀមបម្រុងសមយុទ្ធយោធាធំមួយពុំធ្លាប់មាន ក្នុងអំឡុងជាង៣ទសវត្សមកហើយ ឈ្មោះថា Vostok-2018 ដោយអញ្ជើញពលទាហានចិននិងម៉ុងហ្គោលីចូលរួម។
Vostok-2018 ប្រព្រឹត្តទៅពីថ្ងៃទី១១ដល់១៥ខែកញ្ញា ពោលគឺ៦ខែបន្ទាប់ពីក្រុងប៉េកាំងបានធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ធំសម្បើមមួយនៅលើសមុទ្រ។ តាមអ្នកវិភាគនោះ គឺមហាអំណាចចិន-រុស្ស៊ីចង់បញ្ជាក់ប្រាប់ថា ពួកគេស្ថិតក្នុងស្ថានភាព ប្រយុទ្ធរួចស្រេច។
ទន្ទឹមនោះវាក៏ជាសារជាក់លាក់មួយផ្ញើឱ្យអាមេរិកថា ប្រសិនបើសង្គ្រាមកើតឡើងនៅអឺរ៉ុប សមុទ្រចិនខាងត្បូងនោះ អាមេរិកនឹងត្រូវប្រឈមមុខនូវការខាតបង់ យ៉ាងធំធេងប្រសិនបើពួកគេចេតនាលោតចូលធ្វើអន្ដរាគមន៍នោះ។អ្នកវិភាគនូវបានសន្និដ្ឋានថា សមយុទ្ធVostok-2018 នូវបង្កប់គំនិតសាកល្បងនិងអភិវឌ្ឍន៍អាវុធដើម្បីកំណត់ទិសបណ្ដាក់ទុន។កាលពីឆ្នាំទៅមិញ រុស្ស៊ីបានទទួលបរាជ័យក្នុង ការសាកល្បងកាំជ្រួចមានកម្មវិធីនាំផ្លូវប្រើម៉ាស៊ីននុយក្លេអ៊ែរនៅប៉ូលខាងជើង ហេតុនេះពួកគេកំពុងប្រឹងប្រែងស្រាវជ្រាវ សាកល្បងដើម្បីផលិតវា។ចំណែកចិនវិញ ក៏រងបរាជ័យក្នុងការសាកពិសោធន៍យន្ដហោះចម្បាំងច្រើនគ្រឿងក្នុងអំឡុង២ឆ្នាំកន្លងមក ។
តបតាមការអញ្ជើញ ចិនបានចាត់ពលទាហាន៣០០០នាក់ ឧទ្ធម្ភាគចក្រ៣០គ្រឿងនិងអាវុធជាង៩០០ឯកតា ដើម្បីចូលរួមក្នុងសមយុទ្ធដ៏ធំនៅរុស្ស៊ីនេះ៕
លីសា