លោក Chung Eui Yong ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In បានប្រកាសពីថ្ងៃបរិច្ឆេទនៃការប្រជុំនេះនៅថ្ងៃព្រហស្បតិ៍នេះ គឺក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីសម្រេចលើការរៀបចំកិច្ចប្រជុំរវាងក្រុមមេដឹកនាំនៃប្រទេសទាំងពីរនេះ។
តាមនោះ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៣ របស់ពួកគេនៅក្នុងទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១។
លោក Chung ថា លោក Moon Jae In និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នឹងឱ្យដឹងថា លោក Moon និងមេដឹកនាំកូរ៉េខាងជើងលោក Kim នឹងផ្ដោតលើវិធានការជាក់លាក់មួយចំនួន ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េខាងជើង បានចេញសេចក្ដីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍នេះថា វាគឺជា «ឆន្ទៈរបស់លោក Kim Jong Un នៅក្នុងការលុបបំបាត់ទាំងស្រុងនូវគ្រោះថ្នាក់នៃជម្លោះប្រដាប់អាវុធ និងសេចក្ដីរន្ធត់នៃសង្គ្រាមចេញពីឧបទ្វីបកូរ៉េ និងប្រែក្លាយវាឲ្យទៅជាមូលដ្ឋាននៃសន្តិភាពគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែងនុយក្លេអ៊ែរណាមួយ»។
នេះជាកិច្ចប្រជុំទី៣ រវាងលោក Moon Jae In និងលោក Kim Jong Un នៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំពីរលើកកាលពីលើកមុនបានធ្វើឡើងនៅឯភូមិ Panmunjom នៅឯព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ៕
សូយន