Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ប៉ុន្មាន​នាក់​ទៅ ម្តាយចុង​ចិត្ត​អប្រិយ​បែបនេះ​! ឲ្យ​ពួក​ជន​អន្ធពាល​រំលោភ និង​សម្លាប់​កូនស្រី​ប្តី​ក្រោយ​អាយុ ៩ ឆ្នាំ ព្រោះតែ​… (វីដេអូ)

​ម្តាយចុង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងករណី​ចោទប្រកាន់​បង្គាប់​ឲ្យ​ជន​អន្ធពាល​មួយក្រុម​រំលោភ និង​សម្លាប់​កូនស្រី​ចុង​របស់ខ្លួន​អាយុ ៩ ឆ្នាំ នៅក្នុង​រដ្ឋ Kashmir ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ។​

​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស ៦ នាក់ ក្នុងនោះ​រួមមាន​ម្តាយ និង​បងប្រុស​ចុង របស់​ក្មេងស្រី​រងគ្រោះ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​អាក្រក់​នេះ ។​

​យោងតាម​មន្ត្រី​ក្នុង​តំបន់ ម្តាយចុង​របស់​ក្មេងស្រី​រងគ្រោះ បាន​ណែនាំ​ឲ្យ​កូន​បុរស​របស់ខ្លួន​អាយុ ១៤ ឆ្នាំ និង​មនុស្ស​៣​នាក់​ផ្សេងទៀត រំលោភ​កូនស្រី​នៅ​ចំពោះមុខ​របស់​នាង ។​

​ម្តាយចុង​នេះ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រច័ណ្ឌ​ទៅនឹង​ការយកចិត្តទុកដាក់ ខណៈ​ប្តី​ក្រោយ​របស់​នាង​កំពុងផ្តល់​ឲ្យ​កូនស្រី​របស់គាត់​ច្រើនជាង បាន​ឈរ​មើល​យ៉ាង​ព្រងើយ ខណៈ​កូនស្រី​ចុង​ដ៏​អភព្វ​ត្រូវបាន​រំលោភ​ជាច្រើនលើក ។

NDTV រាយការណ៍​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​បាន​បាត់​ខ្លួន​អស់​រយៈពេល ១០ ថ្ងៃ មុនពេល​ប៉ូលីស​រកឃើញ​សាកសព​របស់​នាង កាលពី​ថ្ងៃអាទិត្យ នៅក្នុង​ព្រៃ​មួយ ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​នាង​នៅក្នុង​ស្រុក Baramulla ។​

​ប៉ូលីស​បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ត្រូវបានធ្វើ​ទារុណកម្ម​, ភ្នែក​របស់​នាង​ត្រូវបាន​ឆូត និង​ខ្លួន​របស់​នាង​ត្រូវ​រលាក​ដោយ​ទឹក​អាស៊ីត ។​

​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​លោក Imtiyaz Hussain ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ករណីនេះ​ត្រូវបាន​រកឃើញថា ម្តាយចុង​នោះបាន​កំពុង​ចងគំនុំ​ទៅនឹង​ប្រពន្ធ​ទី​២​របស់​ប្តី និង​កូនៗ​របស់​នាង​» ។​

​លោក Hussain បានកត់សម្គាល់​ឃើញថា បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​រំលោភ នាង​ត្រូវបាន​រឹត​កដោយ​ម្តាយចុង និង​បង្គាប់​យុវជន​អាយុ ១៩ ឆ្នាំ យក​ពូថៅ​វាយ​សម្លាប់​តែម្តង ៕ ឧ​ត្ត​ម (nextshark)

×