Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជករ​ចិន​ត្រូវបាន​ចាប់ខ្លួន ព្រោះ​ប្រមាថ​ប្រធានាធិបតី Kenya

Liu បាន​ត្រូវ​សមត្ថកិច្ច Kenya ចាប់ខ្លួន បន្ទាប់ពី​ប្រៀបធៀប​ពលរដ្ឋ​និង​ប្រធានាធិបតី​ប្រទេស​នេះ​«​ដូច​ស្វា​»​ក្នុង​ខ្សែ​វីដេអូ​មួយ​បង្ហោះ​លើ​បណ្ដាញ​សង្គម ។​

Liu Jiaqi ក្រោយពេល​ត្រូវ​សមត្ថកិច្ច Kenya ចាប់ខ្លួន​

 

​តាម​AFP Liu Jiaqi គឺជា​ពាណិជ្ជករ​ប្រទេស​ចិន កំពុង​រកស៊ី​នៅ Kenya បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​កញ្ញា បន្ទាប់ពី​ខ្សែ​វីដេអូ​មាន​រយៈពេល​២​នាទី​កន្លះ​បង្ហាញ​ទិដ្ឋភាព Liu ប្រកែក​គ្នា​នឹង​បុគ្គលិក ត្រូវបាន​បង្ហោះ​លើ Twitter ព្រមទាំង​បណ្ដាញ​សង្គម​ដទៃទៀត​។ Liu​បាន​និយាយថា​៖ «​ជនជាតិ Kenya ដូច​ស្វា រួមទាំង​Uhuru Kenyatta (​ប្រធានាធិបតី Kenya)» បណ្ដា​បុគ្គលិក​របស់ Liu បាន​និយាយថា Liu គួរ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ប្រសិនបើ​មានគំនិត​បែប​ចំពោះ​ជនជាតិ​Kenya​។ ការឆ្លើយតប​នេះ​បានធ្វើឱ្យ​ត្រកូល Liu កាន់តែ​មានប្រតិកម្ម​ខ្លាំ​ង​ជាង​មុន ហើយ​ស្រែកថា​«​ខ្ញុំ​មិន​ចូលចិត្ត​ទីនេះ មិន​ចូលចិត្ត​មនុស្ស​ស្វា ខ្ញុំ​មិន​ចូលចិត្ត​និយាយ​ជាមួយ​ពួកគេ ខ្លួនប្រាណ​គេ​មាន​ក្លិន​អាក្រក់ ប្រជាជន​ក្រ​ផង ល្ងង់​ផង ហើយ​ថែមទាំង​ខ្មៅ​ទៀត​។ ខ្ញុំ​ពិតជា​មិន​ចូលចិត្ត​។ ហេតុអ្វី​បានជា​ពួកគេ​មិន​ដូច​ពួក​ស្បែ​កស មិន​ដូច​អាមេរិក​អ៊ីចឹង​?​។​

Liu បញ្ជាក់ថា មូលហេតុ​តែមួយគត់​ដែល​ខ្លួនគេ​បន្ត​នៅ​Kenya នោះ​គឺ​«​លុយ​» ។ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា​ការងារ​របស់ Liu​នៅ​ប្រទេស​នេះ​គឺជា​អ្វី​។​ជនជាតិ​Kenya មួយចំនួន​បាន​អំពាវនាវ​ឱ្យ​ចោទប្រកាន់​ទោស Liu ទៅកាន់​តុលាការ​។​

​នាយកដ្ឋាន​ប្រទេស​Kenya ឱ្យដឹងថា Liu​ត្រូវបាន​ដកហូត​លិខិតអនុញ្ញាត​ការងារ ហើយនឹង​ត្រូវ​បណ្ដេញ​ឱ្យទៅ​ប្រទេស​វិញ​។​

​នេះ​ពុំមែន​ជា​លើកដំបូង​ទេ​ដែល​ជនជាតិ​ចិន​នៅ​Kenya ត្រូវបាន​ចោទប្រកាន់ថា​រើសអើង​ពូ​សាសន៍​។​កាលពី​៣​ឆ្នាំមុន ភោជនីយដ្ឋាន​ចិន​មួយ​នៅ​រដ្ឋធានី Nairobi របស់​Kenya បាន​ត្រូវ​សមត្ថកិច្ច​បិទទ្វារ​និង​ផាកពិន័យ​ព្រោះ​ហ៊ាន​សរសេរថា មិន​ទទួលភ្ញៀវ​ស្បែក​ខ្មៅ​ក្រោយ​ម៉ោង​១៥​ល្ងាច​៕
​លី​សា​

×