មនុស្សជាច្រើន ជាពិសេសប្រុសៗចូលចិត្តលេងអ្វីៗគ្រោះថ្នាក់ណាស់ ហេតុដូច្នេះហើយទើបបានគេ គេតែងតែនិយាយថា មនុស្សប្រុសអាយុខ្លីជាងមនុស្សស្រី។
មនុស្សមួយចំនួនចូលចិត្តការធ្វើដំណើរផ្សងព្រេង ទោះបីដឹងថាវាគ្រោះថ្នាក់ហើយ ក៏ពួកគេនៅតែហ៊ានធ្វើដែរ ដូចជាបុរសមួយក្រុមនេះជាដើម។
ពួកគេលេងល្បែងឆ្កួតលីលា ដែលអាចនាំហានិភ័យខ្ពស់ដល់ខ្លួន ដោយពួកគេនាំគ្នាជិះក្នុងកង់ឡានធំ រួចរុញរមៀលចុះតាមផ្លូវចោទ តែសំណាងអាក្រក់ សម្បកកង់ឡានដ៏ធំនោះ ក៏បានរមៀលធ្លាក់ផ្លូវ ចុះតាមជម្រាលភ្នំ។
បើតាមវីដេអូ នៅពេលឃើញ កង់ឡានដែលមានបុរសម្នាក់នៅក្នុងនោះរមៀលធ្លាក់តាមជំរាលភ្នំ មានបុរស ២នាក់ទៀតភ័យស្លន់ស្លោ ចុះតាមកង់ឡាននោះ ហើយជាសំណាងល្អវិញដែរ បន្ទាប់ពីកងឡានបានទៅបុក និងកល់នឹងខ្ទមឈើមួយដែលគ្មានដំបូល។ នេះមិនមែនជាការលេង កម្សាន្តនោះទេតែវាអាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតបាន។
ចង់ដឹងបុរសមួយក្រុមនេះលេងល្បែងឆ្កួតលីលាយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៖
ប្រភព៖ Trends Zilla
សុភ័ក្ត្រ