Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​ស្រក់​ទឹកភ្នែក​ឡើង​​​ខ្លោចចិត្ត​! ខណៈ​រកឃើញ​ឪពុក​វ័យ ៨២ ឆ្នាំ ត្រូវ​អ្នក​មើលថែ​វាយ​ធ្វើបាប​បែបនេះ (​វីដេអូ​)

​កាសែត Metro បាន​ចុះផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃទី​៦ កញ្ញា ម្សិលមិញ​នេះ ឲ្យ​ដឹងថា ស្ត្រី​ជា​កូន​ម្នាក់​ឈ្មោះ Ayda Celine បាន​តម្លើង​កាមេរ៉ា​នៅក្នុង​បន្ទប់​មើលថែ​ឪពុក​របស់​នាង​វ័យ ៨២ ឆ្នាំ នៅក្នុង​ទីក្រុង Sydney (​អូស្ត្រាលី​), ទីកន្លែង​ដែល​នាង​បាន​រកឃើញ​ឪពុក​របស់​នាង​ត្រូវបាន​វាយ​ធ្វើបាប​ដោយ​អ្នក​មើលថែ​ប្រុស​ម្នាក់​ឈ្មោះ Prakush Paudyal ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ឪពុក​របស់​នាង ត្រូវបាន​ចាប់​អូស​ចេញ​ពីលើ​គ្រែ​ទាំង​បង្ខំ ទៅនឹង​កម្រាល និង​ក្រោយមក គាត់​ត្រូវបាន​វាយ​ដុំ​ជាមួយ​ស្បែកជើង​ជាច្រើនលើក គួរ​ឲ្យ​អាសូរ​មែនទែន ។

​នាង Ayda Celine កូនស្រី​របស់​លោកតា​ឈ្មោះ Nabulsi បាន​ប្រាប់ 9 News ថា នាង​បាន​កត់សម្គាល់ឃើញ​ស្លាកស្នាម​ជាំ​នៅលើ​ខ្លួន​ឪពុក​របស់គាត់ មុនពេល​តម្លើង​កាមេរ៉ា ដើម្បី​តាមដាន​ករណី​សង្ស័យ​នេះ ។​

​នាង​និយាយថា​៖ «​គាត់​បាន​ត្អូញត្អែរ​អំពី​ការឈឺចាប់ ហើយ​នៅពេល​ខ្ញុំ​ស្រាតខោ​របស់គាត់ ខ្ញុំ​បាន​ស្លាកស្នាម​ជាំ​ទាំង​ដុំៗ ដែល​បាន​កើតឡើង​នៅ​ទីនោះ​មួយរយៈ​» ។​

«​ខ្ញុំ​ត្រូវបាន​គេ​ពន្យល់​ឲ្យ​ដឹងថា គាត់​អាច​ធ្លាក់ ដូច្នេះ ខ្ញុំ​ក៏​បណ្តោយ​ឲ្យ​ទៅតាម​ហ្នឹង​ទៅ​» ។​

​នៅពេល​វេលា​នោះ​កន្លងផុតទៅ ហើយ​គាត់​ពុំ​ព្រម​ចាក​ចេញពី​បន្ទប់​របស់គាត់ ឬ ហូប​អ្វីៗ​ទាំងអស់ ហេតុនេះ ក៏​ជំរុញ​ឲ្យ​នាង​ត្រូវ​តម្លើង​កាមេរ៉ា ។ នាង​និយាយថា នាង​ធ្វើបែបនេះ ព្រោះតែ​នាង «​មិន​ទុកចិត្ត​ថា ពួកគេ​កំពុង​មើលថែ​គាត់​» ហើយ​អះអាងថា គាត់​ត្រូវបាន​ទុក​ឲ្យ​អង្គុយ​ជាមួយ​ខោ​ទ្រនាប់​ប្រឡាក់ «​អស់​រយៈពេល​ច្រើន​ម៉ោង​» ។​

​ហេតុការណ៍​នេះ ត្រូវបាន​ចោទប្រកាន់ថា បានកើត​ឡើង​រវាង​ថ្ងៃទី​២៦ និង ២៩ កញ្ញា ។​

Prakash Paudyal អាយុ ៣៥ ឆ្នាំ មកពី Hornsby ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា និង​ប្រើប្រាស់​អាវុធ​ដោយ​ចេតនា ដើម្បី​ប្រព្រឹត្ត​បទល្មើស​មិនគួរ​គប្បី​ធ្វើ​នេះ ៕ ឧ​ត្ត​ម (metro.co.uk)​

×