Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ជា​ប៉ូលិស​យក​ខ្នោះ វាយ​ដៃ​សង្សារ ព្រោះ​កុំ​ឲ្យ​នាង​ចេញទៅ ចុង​ក្រោយ​ប្រហែលជា​ត្រូវ​វាយខ្នោះ​ម្តង​វិញ​ហើយ​ (វីដេអូ)

​តាម​សត្ថកិច្ច ហេតុការណ៍​នេះ​កើតឡើង​កាលពី​៣​ខែ​មុន នៅ​បន្ទប់​ជួល​១ នា​ខេត្ត ហា​ទិន (HATINH) ។ ប៉ូលិស​សក្តិ​១ ម្នាក់​និង​សង្សា​រវ័យ ២០​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា ។ នាង​ទាមទារ​រើ​អីវ៉ាន់​ចាកចេញ​ទៅ តែ​ប៉ូលិស​ស័ក្តិ​១ ជា​សង្សារ​បាន​យក​ខ្នោះដៃ​វាយ​ជាប់​ចម្រឹង​បង្អួច ។​

ក្មេងស្រី​ត្រូវ​វាយខ្នោះ​ជាប់​ចម្រឹង​បង្អួច​

​រឿងរ៉ាវ​នេះ​ត្រូវបាន​ពលរដ្ឋ​ជិតខាង​យក​ទូរស័ព្ទ​ថត​ទុក រួច​រាយការណ៍​ប្រាប់​ប៉ូលិស ។ ប៉ូលិស​បាន​ទៅ​ធ្វើ​កំណត់ហេតុ តែ​ដោយ​នាង​ពុំ​ប្តឹងប្តល់​សមត្ថកិច្ច​ក៏​លែង​រវល់ ។​

​ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី ៥ ខែ​កញ្ញា កន្លង​មក​វីដេអូ ២​នា​ទីនេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ។ ប៉ូលិស​ស្រុក CAM Xuyen បាន​កោះហៅ​ប៉ូលិស​ស័ក្តិ​១ ឈ្មោះ ហ្វុក (PHUC) មក​ធ្វើ​ជីវ​ទស្សន៍ ។​

​ប៉ូលិស​សក្តិ​១ រូបនេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើ​មែន ។ តែ​វា​ជា​រឿង​ឯកជន ។ ហ្វុក​ជា​ប៉ូលិស​ឃុំ ។​

​ប្រធាន​ប៉ូលិស​ស្រុក បានឲ្យដឹងថា ៖ “​ថ្វី​ត្បិត​រឿងរ៉ាវ​ជា​រឿង​ឯកជន​តែ​ទង្វើ​យក​ឧបករណ៍​បម្រើ​ការងារ (​ខ្នោះ​) ទៅ​ធ្វើ​បែប​នេះ នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ក​ងក​ម្លាំង ។ យើង​កំពុង​ទាក់ទង​ជួបនឹង “​ជនរងគ្រោះ​” ហើយ​ធ្វើ​របាយការណ៍​សំយោគ សុំ​យោបល់​ថ្នាក់លើ​ដាក់វិន័យ​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់កងក​ម្លាំង ៕ លី​សា​

×