ក្រូចថ្លុងក្រហមជាពូជក្រូចថ្លុងពិសេសនៃភូមិ Dong ស្រុក Melinh ខេត្ត Vinh Phuc ប្រទេសវៀតណាម ។ វាក្រហមតាំងពីសម្បកដល់សាច់ ។
អំឡុងទសវត្សរ៍ទី ១៩៥០ មកស្រាប់តែគេឃើញនៅតំបន់នោះមានដើមក្រូចថ្លុងពណ៌ក្រហម ហើយតែងចេញផ្លែនៅខែ ៨-១០ រៀងរាល់ឆ្នាំ ។
ពូជក្រូចថ្លុងនេះដំបូងឡើយវាពណ៌បៃតងធម្មតាទេ តែដល់កាន់តែចាស់ទៅពណ៌របស់វា ប្រែជាលឿង រួចទៅជាក្រហមគួរឲ្យគយគន់ ។
សព្វថ្ងៃនេះកំពុងត្រូវបានគ្រួសារកសិករមួយ តែទាំជាម្ចាស់កម្មសិទ្ធិ ។ ប្រៀបទៅនឹងពូជក្រូចថ្លុងដទៃ ក្រូចថ្លុងក្រហមមានស្លឹកក្រាស់ជាង ហើយក្រម៉ៅជាង ។ វាពូកែទ្រាំទ្រនឹងជំងឺ សត្វល្អិតណាស់ ។
គេហៅថា ជាក្រូចថ្លុង Melinh ហើយវាជាលទ្ធផលនៃការវិវត្តន៍ប្រែប្រួលហ្សែន ដោយធម្មជាតិសុទ្ធសាធ គ្មានអន្តរាគមន៍របស់មនុស្សទេ។
ជាទូទៅវាមានទម្ងន់ប្រហែល១ Kg ក្លិនក្រអូបចម្លែក ប្លែកជាងក្រុងថ្លុងដទៃទៀត ។ រសជាតិផ្អែមត្រជាក់ ។ ពលរដ្ឋនៅតំបន់នោះគេយកវាទៅលាងសម្អាតនឹងស្រាស ហើយទុកបានរាប់ខែមិនខូចឡើយ ។
បច្ចុប្បន្នម្ចាស់កម្មសិទ្ធិក្រូចថ្លុងក្រហមនេះ កំពុងបង្កាត់ពូជដាំក្នុងទ្រង់ទ្រាយធំ ដើម្បីនាំចេញទៅក្រៅប្រទេស ៕