ភ្នំពេញ ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង វណ្ណដា បានចូលជួបពិភាក្សាការងារជាមួយ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ក្រោយជំនួបនេះ សមាគមឧត្តមក្រុមប្រឹក្សា បានកោតសរសើរអំពីសមត្ថភាពរបស់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតកន្លងមក។
លោកប្រធានស៊ិក ប៊ុនហុក បានថ្លែងកើតសរសើរចំពោះការងារសង្កេតការណ៍បោះឆ្នោត របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបណ្តុំដោយបណ្ឌិតបញ្ញាវ័ន្ត នៅទូទាំងប្រទេស ហើយគ.ជ.ប ទទួលយកអនុសាសន៍ទៅពិចារណា ស្វែងរកនូវភាពកែលម្អឲ្យកាន់តែប្រសើរ សម្រាប់ការបោះឆ្នោតខាងមុខ ព្រមទាងសន្យាបន្តសហការជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា៕ ដោយ៖កូឡាប
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់គ.ជ.ប៖