Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​កិត្តិយស​របស់​កម្ពុជា ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ នៅ​ទីក្រុង​ណា​នី​ន​

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ នៅ​ទីក្រុង​ណា​នី​ន ប្រទេស​ចិន គឺជា​កិត្តិយស​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ និង​តំបន់​។​

​បើ​យោង​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់​សម្តេច​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា “​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?

អរគុណ​បងប្អូន និង​កូនក្មួយ​ទាំងអស់គ្នា ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល និង​អរគុណ​ចំពោះ​ការ​ជូនពរ​។ ថ្ងៃស្អែក​នេះ ខ្ញុំ​នឹង​ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី ១៥ នៅ​ទីក្រុង​ណា​នី​ន ប្រទេស​ចិន ដែល​កម្ពុជា​យើង ត្រូវបាន​ផ្តល់​កិត្តិយស​ជា “​ប្រទេស​កិត្តិយស​” នៅក្នុង​ពិធី​ដ៏​អធិកអធម​នេះ​ផង​ដែរ​។ នៅ​ថ្ងៃ​ទី ១២ ខ្ញុំ​នឹង​ចេញដំណើរ​ពី​ប្រទេស​ចិន​បន្ត​ទៅ​ចូលរួម “​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​” នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​”៕ ដោយ ​៖​ កូឡាប​

spot_img
×