ប្រទេសចិន ៖ នៅរសៀលថ្ងៃទី ១១ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួប លោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្ត្រីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅរមណីយដ្ឋានលីយ័ន។
លោក ហាន់ ជឹង (Han Zheng) បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិនផងដែរ ហើយបានបញ្ជាក់សារជាថ្មីថា មិត្តភាពនិងទំណាក់ទំនងកម្ពុជាចិនគឺមានយូរលង់មកហើយ។ ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនេះអោយកាន់តែរីកចំរើនទៅមុខ។ លោក ឧបនាយករដ្ឋមន្ត្រីចិន បានអបអរសាទរសម្តេចតេជោដែលបានជាប់ឆ្នោតបន្តធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
ក្នុងឪកាសនេះឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជានិងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ នៅខែមេសាឆ្នាំក្រោយនេះ លោកគ្រោងនឹងអញ្ជើញសម្តេចតេជោចូលរួមក្មវិធីប្រជុំទាក់ទងនឹងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិន ដែលបានផ្តល់កិត្តិយសដល់កម្ពុជា ជាប្រទេសកិត្តិយសនៅក្នុងពិពណ៍ចិនអាស៊ាន លើកទី១៥នៅទីក្រុងណាននីង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់លោកប្រធានាធិបតីចិនផងដែរដែលបានផ្តាំផ្ញើសាកសួរសុខទុកនិងបានអបអរសាទរចំពោះសម្តេចដែលបានជាប់ឆ្នោតបន្តដឹកនាំប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោបានជម្រាបអំពីស្ថានភាពនយោបាយក្នុងប្រទេស ហើយបានស្នើសុំអោយប្រទេសចិនបើកចំហរទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជាមកកាន់ប្រទេសចិន និងស្នើសុំបន្ថែមកូតានាំចូលកសិផលពីកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោក៏បានស្នើសុំអោយជួយជំរុញអ្នកវិនិយោគចិន អោយមកវិនិយោគនៅប្រទេសកម្ពុជា អោយបានច្រើនបន្ថែមទៀត៕ ដោយ ៖ កូឡាប