ភ្នំពេញ៖ រដ្ឋសភាជាតិ ដែលបានបើកសម័យប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនឹងវត្តមានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រកាសទទួលស្គាល់និងផ្តល់សុពលភាពតំណាងរាស្ត្រថ្មី ចំនួន៤៤រូប ហើយតំណែងអនុប្រធានទី១ រដ្ឋសភា ដែលធ្លាប់កាន់កាប់ដោយរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនេះ បានធ្លាក់ទៅលើលោកយូរ ហុកគ្រី កូតាគណបក្សហ៊ុនស៊ិនប៉ិច និងតំណែងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប.) បានទៅលោក នុត សុខុម កូតាគណបក្សហ៊ុនស៊ិនប៉ិច។
រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៧ នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មី ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនឹងវត្តមានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្រោយពីទទួលបានអាសនៈនៅក្នុងសភា។
តាមការរៀបចំរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការបែងចែកអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិចំនួន៥៥កៅអី យកទៅឲ្យគណបក្សនយោបាយចំនួន៥ ដែលមានសំឡេងនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣ ដោយគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ចំនួន ៤១អាសនៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន៦ អាសនៈ គណបក្សខ្មែរឈប់ក្រ បាន៥អាសនៈ គណបក្សសញ្ជាតិកម្ពុជា បាន២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន១អាសនៈ។
ក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភាប្រកាសទទួលស្គាល់និងផ្តល់សុពលភាពរួចរាល់ហើយតំណាងរាស្ត្រថ្មី ៤៤រូប រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធី ដែលយាងនិងអញ្ជើញមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបាន នៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ផ្តល់សុពលភាពនៅថ្ងៃទី២៧ ខែវិច្ឆិកា ស្អែកនេះហើយ នៅថ្ងៃបន្ទាប់គឺថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា តំណាងរាស្ត្រីទាំំង ៤៤អង្គ/រូប នឹងយាងនិងអញ្ជើញទៅស្បថនៅក្នុងព្រះបរមរាជវាំង ចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មុននឹងចូលបម្រើការងារជូនប្រជាពលរដ្ឋ។
តំណាងរាស្ត្រទាំង ៤៤រូបនេះ គឺទទួលអាសនៈនៅក្នុងសភា តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ព្រោះតែទង្វើក្បត់ជាតិ។ តាមអំណាចច្បាប់ដែលទើបធ្វើវិសោធនកម្មនេះ អាសនៈរដ្ឋសភាចំនួន ១១អាសនៈផ្សេងទៀត ដែលសល់ពីការរំលាយគណបក្សសង្គ្រោះជាតិនោះ នឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។
ព្រះនាម និងឈ្មោះអ្នកតំណាងរាស្ត្រថ្មី ដែលទទួលបានកៅអីក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ព្រោះទង្វើក្បត់ជាតិ៖
គណបក្សហ្វ៊ុនស៊ិនប៉ិច ៤១រូប៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
២. លោក ផន ចន្ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៤. លោក អ៊ូ ឡុងឌី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៧. លោក យ៉ង់ សារីម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៨. លោក ខាត់ ទីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៩. លោក យិម វៀនថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១០. លោក ហុង ប៊ុនហ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១១. លោក នុត សុខុម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១២. លោក អ៊ុក ខុត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១៣. លោក ពៅ អៀងគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៤. លោក សោម ណារិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៥. លោក ឡុង ឬទ្ធីយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៦. លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៨. លោក ប៉ុន ណារ៉ែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២០. លោក កៅ ល្អប្រពៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២១. លោក ទេព វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២២. លោក ច័ន្ទ នរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៣. លោក យ៉ាន់ សោគុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៤. លោក អាំង សំបូរ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៥. លោក វ៉ោន សាហាក់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៩. លោក សុខ ច័ន្ទក្រិស្នា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
៣០. លោក សាយ ហាក់ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣១. លោក រស់ សាផន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣២. លោក ថាវ គឹមឡុង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣៣. លោក អ៊ា ឃីម៉េង តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
៣៤. លោក យឹម សាវី តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៥. លោក វ៉ាន់ សុផាន់ណា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៣៩. លោក គឹង សំណាង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤០. លោក អ៊ី ជឿន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤១. លោក សំ វុឌ្ឍី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
គណបក្សសញ្ជាតិកម្ពុជា ២រូប៖ ១. លោក សេង សុខេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ២. លោក គង្គ សាវ៉ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។ ចំណែកគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន ១រូប៖ លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ក្នុងនោះនៅសល់១១រូបទៀតនឹងប្រកាសនៅពេលក្រោយបានទៅលើគណបក្សប្រជាជនកម្ពុជាខ្លះនិងគណបក្សមួយទៀតខ្លះ។
ចំណែកតំណែង អនុប្រធានទី១រដ្ឋសភារបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពេលនេះក្នុងសម័យប្រជុំរដ្ឋសភា បានផ្លាស់ប្តូរហើយ ដោយបានទៅលើលោក យូរ ហុកគ្រី មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងតំណែងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលជាតំណែងរបស់លោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ពេលនេះបានធ្លាក់ទៅលោក នុត សុខុម មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច៕ ដោយ៖បញ្ញាស័ក្តិ