Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភេទ​រុក្ខជាតិ​ចម្លែក តែង​ដុះ​នៅ​តំបន់​មាន​ត្បូង​ពេជ្រ ឃើញ​វា​ដូចជា​ឃើញ​… រ៉ែ​ពេជ្រ​អីចឹង​!

​តាម​សាស្ត្រាចារ្យ Stephen Haggerty ជា​សាស្ត្រាចារ្យ​ម្នាក់ នៅ​សកល​វិទ្យាល័យ​ភូ​កុម្ព​សាស្ត្រ Florida ហើយក៏​ជា​នាយក​ក្រុមហ៊ុន​រុករក​រ៉ែ​ត្បូង​ពេជ្រ Youssef នោះ​ឲ្យតែ​រកឃើញ​ប្រភេទ​រុក្ខជា​តិ​នេះ នោះ​នៅក្នុង​ដី​ខាងក្រោម អាច​ជា​រ៉ែ​ត្បូង​ពេជ្រ​មិន​ធម្មតា​មួយ ។ របកគំហើញ​រ៉ែ​តាមរយៈ​រុក្ខជាតិ​នេះ​អាច​នាំឲ្យ​មាន​ការប្រែប្រួល​ពី​គោលការ​ណ៍​នៃ​របរ​អាជីវកម្ម​រ៉ែ​ត្បូង​ពេជ្រ ។​

​ប្រភេទ​រុក្ខជាតិ​ចម្លែក​នេះ មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Pandanus Candelabrum ជា​ប្រភេទ​រុក្ខជាតិ​មាន​ផ្កា​អម្បូរ​ម្នា​ស់ព្រៃ ។​

​គេ​បាន​ស្គាល់​រុក្ខជាតិ​នេះ បន្ទាប់​ពី​វា​ត្រូវបាន​សាស្ត្រាចារ្យ Haggerty មាន​ចំណាប់អារម្មណ៍​បន្ទាប់​ពី​ទៅ​កាន់​តំបន់​ពាយ័ព្យ Liberia ដើម្បី​រុករក​ប្រភេទ​ថ្ម Kimberlite ដែល​ជា​ប្រភេទ​ថ្ម​ភ្នំភ្លើង Kali ល្បីល្បាញ ព្រោះ​តែ​ពេល​ខ្លះ​វា​មាន​ផ្ទុក​ត្បូង​ពេជ្រ ។​

​តាម​ការសង្កេតមើលរ​បស់​សាស្ត្រាចារ្យ Haggerty នោះ ប្រភេទ​ដី​ដែល​មាន​រ៉ែ Kimberlite នឹង​មាន​ដើម Pandanus Candelabrum ដុះ​ពីលើ ។​

​ស្រាវជ្រាវ​ស៊ីជម្រៅ​សាស្ត្រាចារ្យ​រូបនេះ បាន​រកឃើញថា ឫស​របស់​ដើម Pandanus Candelabrum ជា​ឫស​ឈើ​សម្បូរ​នៅ​តំបន់​ទឹក​លិច តែ​នៅ Liberia វិញ​វា​ជា “​និមិត្តរូប​” នៃ​តំបន់​រ៉ែ Kimberlite ។​

​សាស្ត្រាចារ្យ Haggerty សរសេរ​ក្នុង​របាយការណ៍​ថា ៖ “​មូលហេតុ​អ្វី​យើងខ្ញុំ​នៅ​ពុំទាន់​ដឹង ប៉ុន្តែ Pandanus Candelabrum ហាក់ដូចជា​លូតលាស់​តែ​លើ​តំបន់​សម្បូរ​ត្បូង​ពេជ្រ​” ។ លោក​ពោល​ថា ការផ្សាយ​ប្រាប់​ពី​របកគំហើញ​នេះ​គឺ​ជួយ​ឲ្យ​ពលរដ្ឋ Liberia អាច​រកឃើញ​តំបន់​រ៉ែ Kimberlite ច្រើន​ថែមទៀត ។​

​លោក​កំណត់​សម្គាល់ថា វា​ពុំ​មែន​ទូទៅ​ទេ ដែល​ឲ្យតែ​រ៉ែ Kimberlite គឺ​មាន​ពេជ្រ​នោះទេ ។ ព្រោះ​ពេល​ខ្លះ ថ្វី​ត្បិត​វា​មាន តែ​ពុំ​គ្រប់លក្ខណៈ​សម្រាប់​អាជីវកម្ម ។ និយាយ​រួម​មាន​រ៉ែ Kimberlite ប្រមាណ​១% ប៉ុណ្ណោះ ដែល​មាន​ផ្ទុក​ត្បូង​ពេជ្រ​ធ្វើ​អាជីវកម្ម​បាន ហើយ​ប៉ុណ្ណោះ​ក៏​វា​ច្រើន​ពេក​ហើយ​ដែរ​សម្រាប់​ក្លាយជា​ប្រទេស​មួយ​មាន​នោះ ៕

​ចន្ទ្រា​

×