Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រឡាប់ ដោយ​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​បុរស​ម្នាក់​

​កណ្តាល ​៖ នគរបាល​ស្រុក​ពញាឮ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រថយន្ត​ក្រឡាប់ បណ្តាលឲ្យ​ស្លាប់​បុរស​ម្នាក់ កើតហេតុ ថ្ងៃទី​១៣ ​ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​១៥​នាទី​លើ​ស្ពាន​ព្រែក​ក្ដាម​ត្រើយ​ខាងលិច​(​មិត្តភាព​កម្ពុជា ចិន​)​នៅ​ចំណុច​ភូមិ​ទួល​ងោក​ ​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។​

​ករណី​នេះ​បង្កឡើង​ដោយ​រថយន្ត​សណ្ដោង​ម៉ា​ស៊ី​ខួង​អណ្ដូង​(​ក្រឡាប​ដោយ​ខ្លួនឯង​) បណ្ដាលអោយ​រងរបួស​ចំនួន​១​នាក់​ប្រុស (​ស្លាប់​កម្មករ​ដែល​អង្គុយ​លើ​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ​)​។​នគរបាល​បានបញ្ជាក់​រឿង​ហេតុថា នៅ​ថ្ងៃ ខែ ឆ្នាំ​កើត​ហេតុ​ខាងលើ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​HYUNDAI សណ្ដោង​ម៉ា​សុីន​ខួងអណ្ដូង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3474 បើកបរ​ដោយ​ឈ្មោះ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​) មាន​ទិសដៅ​ពី​កើត​ទៅ​លិច (​កំពង់ចាម​_​ភ្នំពេញ​) ពេល​បើកបរ​ចុះ​ពីលើ​ស្ពាន​មកដល់​ចំណុច​ផ្លូវ​កោង​ចុងស្ពាន ត្រើយ​ខាងលិច បាន​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​ធ្លាក់ក​ម្មករ​កំពុង​ជិះ​នៅលើ​រថយន្ត​សណ្ដោង​ម៉ា​សុីន​ខួង​អណ្ដូង បណ្ដាលឲ្យ​បោកក្បាល​និង​ឃឿន​ស្ពាន ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែ​ម្ដង ឈ្មោះ​ ​ផឹង គៀប ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំបក់​ជ្រុំ ឃុំ​ជ្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង ។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​វត្តុតាង​ត្រូវបាន​កម្លាំង​ជំនាញ ផ្នែក​សណ្ដាប់ធ្នាប់ យក​មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×