ខេត្តព្រៃវែង ៖ រដ្ឋបាលស្រុកពោធិ៍រៀង បានឲ្យដឹងថា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិពោធិរៀងត្បូង ឃុំពោធិ៍រៀង មានករណីលង់ទឹកស្លាប់ ពីនាក់ឳពុកនិងកូន ដោយសារមូលហេតុ ពួកគាត់ទាំងពីរនាក់ បានដើររាយសន្ទូច ហើយបានធ្លាក់ចូលរណ្តៅដីយ៉ាងធំមួយ ដែលលិចទឹក មើលពុំឃើញ។ រណ្តៅដីនោះ គឺអេស្កាវ៉ាទ័រ បានជីកដីលក់ ហើយនៅពេលដល់រដូវវស្សា ទឹកបានជន់លិច។
ប្រភពដដែលបានឲ្យដឹដងថា ជនរងគ្រោះ ជាឪពុក ឈ្មោះរឿន រិត មានអាយុ៤៥ឆ្នាំ និងកូនឈ្មោះរិត ស្រីម៉ិច ភេទស្រី អាយុ១៤ឆ្នាំ
មានទីលំនៅនៅភូមិពោធិរៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
លោក ជា វាសនា អធិការស្រុកពោធិ៍រៀង បានថ្លែងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១២ខែកញ្ញា ជនរងគ្រោះទាំង២នាក់ ឪនិងកូន បាននាំគ្នាមករាយសន្ទូចនៅចំណុចបឹង ក្រោយភូមិកើតហេតុខាងលើហើយក៏បាត់ដំណឹងសូន្យ មិនឃើញមកផ្ទះវិញ ទើបបងប្អូនក្រុមគ្រួសារមានការសង្ស័យឆ្ងល់ លុះព្រឹកឡើងថ្ងៃទី១៣ ខែដដែល ទើបគេប្រទះឃើញសពអ្នកទាំង២ នៅចំណុចខាងលើ។
ទើបក្រុមគ្រួសារនិងសមត្ថកិច្ចដឹកជញ្ជូនមកផ្ទះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការពិនិត្យជាក់ស្ដែង ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងមែន ខណៈពួកគេដើររាយសន្ទូច ឈានជើងចូលរណ្ដៅsk រួចជួយគ្នាបណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់តែម្ដង៕ ដោយ ៖ បញ្ញាស័ក្តិ