Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លើយ​ក្នុងនាម​ជា​សាក្សី របស់​វេជ្ជបណ្ឌិត​កោសល្យវិច្ច័យ ករណី “Kim Jong-Nam” បង្ក​ភាព​រំជើបរំជួល​

​ក្នុង​សវនាការ​ថ្ងៃទី 27/11 ម្សិលមិញ​នេះ វេជ្ជបណ្ឌិត Nurliza Abdullah អ្នក​ធ្វើ​កោសល្យវិច្ច័យ​សាកសព​របស់ “Kim Jong-Nam” បាន​ទម្លាយ​ចេញ​នូវ​រឿងរ៉ាវ​កក្រើក​រញ្ជួយ​។​

​ព្រឹក​ថ្ងៃ​ទី 27/11 វេជ្ជបណ្ឌិត​រូបនេះ បាន​ចេញ​មក​ធ្វើជា​សាក្សី​ក្នុង​សវនាការ​កាត់ទោស Doan Thi Huong និង Siti Aisyah ក្រោម​បទ​ចោទប្រកាន់​ថា បាន​ធ្វើ​ឃាត​ពលរដ្ឋ​កូរ៉េខាងជើង ត្រូវបាន​ដឹង​ថា​ជា​លោក Kim Jong Nam បងប្រុស​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un​។​

​តាម AP អ្នកស្រី​វេជ្ជបណ្ឌិត Nurliza Abdullah ជា​វេជ្ជបណ្ឌិត​ម្នាក់​ក្នុងចំណោម​វេជ្ជបណ្ឌិត ២​រូប​ធ្វើ​កោសល្យវិច្ច័យ​សាកសព​របស់ “Kim Jong-Nam” បាន​បញ្ជាក់ជូន​តុលាការ​ថា ៖ កូនក្រមុំ (​ភ្នែក​) ជនរងគ្រោះ​ត្រូវ​រួញ ហើយ​ក្នុង​ខោ​លី​អូ​របស់​ជនរងគ្រោះ​មាន​លាមក​ច្រើន​។ នេះ​ជា​សញ្ញា​២ បង្ហាញថា ជនរងគ្រោះ​បាន​រង​ការបំពុល​។ វេជ្ជបណ្ឌិត​រូបនេះ ប្រាប់​បន្ថែមថា ៖ “​ផ្អែក​តាម​ការ​ធ្វើ​កោសល្យវិច្ច័យ​សាកសព លទ្ធផល​វិភាគ​នៃ​បន​ញ​ទប់​ពិសោធន៍​មូលហេតុ​បង្ក​ការស្លាប់ ប្រាកដ​ណាស់ គឺជា​សារធាតុបំពុល​សរសៃប្រសាទ VX”​។ ចម្លើយ​នេះ ស៊ីសង្វាក់​គ្នា នឹង​អ្នក​ចេញ​មក​ធ្វើ​សាក្សី​មុននេះ គ្រា​របាយការណ៍​កោសល្យវិច្ច័យ​ត្រូវបាន​ដាក់បង្ហាញ​នៅ​មុខ​តុលាការ​។​

​យ៉ាងនេះក្តី វេជ្ជបណ្ឌិត​រូបនេះ ក៏​បាន​ឯកភាព​នឹង​មតិ​របស់​មេធាវី​ការពារ​កូនក្តី​ថា លទ្ធផល​កោសល្យវិច្ច័យ ពុំ​គ្រប់គ្រាន់​ដើម្បី​អះអាងថា VX ជា​មូលហេតុ​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​នោះ​ទេ​។ ចំណែក​ការ​បូកសរុប​លទ្ធផល​កោសល្យវិច្ច័យ​សាកសព គឺ​ផ្អែក​តាម​ការ​ធ្វើ​តេស្ត​នៃ​ផ្នែក​គីមី​សាស្ត្រ លើ​មុខ​របស់​ជន​រង​ក្រោះ ដែលមាន​សារធាតុពុល​បន្សល់ទុក​។​

​តាម Fox News សវនាការ​បាន​ផ្អាក​ព្រោះ​សាក្សី​បន្ត​ពុំ​ទាន់​ត្រៀមខ្លួន​រួចរាល់​។​

​រីឯ​ជនជាប់ចោទ​ទាំង​២ បាន​បដិសេធ​ពុះ​ទទួលកំហុស តាំង​ពី​សវនាការ​ដំបូង​នៅ​ថ្ងៃ​ទី 2/10 មក​ម្លេះ​៕ សូ​យ​ន​

×