នេះជាវីធីលួចដោះយករួចខ្លួនដ៏កម្រមួយ ដែលស្ត្រីម្នាក់ត្រូវបានចោទប្រកាន់បុកហោប៉ៅគេយកទូរស័ព្ទ iPhone បានព្យាយមគេចចេញពីអ្នកតាមចាប់ជាច្រើននាក់ តាមរយៈការស្រាតបញ្ចេញលីអូរបស់នាង នៅលើដងផ្លូវ និងគំរាមស្រែកអំពីការរំលោភបំពានផ្លូវភេទ ។
យោងតាម Apple Daily ស្ត្រីជនជាតិវៀតណាមម្នាក់អាយុ ៤៥ ឆ្នាំ បានលូកហៅប៉ៅគេយកទូរស័ព្ទ និងរត់គេចខ្លួន នៅវេលាម៉ោងប្រហែល ៤ ល្ងាចម្សិលមិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅខាងក្រៅមជ្ឈមណ្ឌលឧស្សាហកម្មហុងកុង នៅក្នុង Cheung Sha Wan ។
សាក្សីម្នាក់ឈ្មោះ Ng ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក ខណៈពេលឡើងផ្សារទំនើបនោះ បានឲ្យដឹងថា ដោយមានការដេញតាមពីមនុស្សប្រហែល ៦ ទៅ ៧ នាក់ ចោរស្រីរងការចោទប្រកាន់នោះ ដំបូង បានព្យាយាមគេចខ្លួនពីអ្នកតាមចាប់ ដោយទៅសង្ងំលាក់ខ្លួននៅខាងក្រោមរថយន្តគេ ។
Ng បានប្រាប់សារព័ត៌មានថា ខណៈដែលស្ត្រីម្នាក់ទៀតបានស្រែកថា «កុំឲ្យនាងរត់រួចជាមួយទូរស័ព្ទរបស់ខ្ញុំ» ចោរស្រីនេះបានចាប់ផ្តើម «ជម្រុះ» ខោអាវ មុនពេលដើរសំដៅទៅកាន់ពួកគេ និងគំរាមចោទប្រកាន់ពួកគេរំលោភបំពានផ្លូវភេទតែម្តង ។
មួយសន្ទុះក្រោយមក ប៉ូលីសក៏បានមកដល់ និងនាំយកចោរស្រីនេះចេញពីមជ្ឈមណ្ឌល ។ ពួកគេបានរកឃើញនៅក្នុងកាបូបរបស់ចោរស្រីនេះមានទូរស័ព្ទ iPhone ១គ្រឿងតម្លៃ ១,០២៥ ដុល្លារ ដែលជារបស់ស្ត្រីអាយុ ៣៥ ឆ្នាំ ម្នាក់ឈ្មោះ Yuen ។
ទោះយ៉ាងណា ជនសង្ស័យបានបដិសេធពុំបានលួចទូរស័ព្ទនោះទេ និងនិយាយថា នាងត្រូវបានវាយប្រហារដោយអ្នកតាមចាប់មួយក្រុមនោះ ៕ ចន្ទី (ប្រភព៖ coconuts.co)