Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីក្រសួងព័ត៌មានកម្ពុជា​៣០នាក់ ទៅចូលរួមវគ្គបណ្ដុះបណ្ដាល សមត្ថភាពសរសេរព័ត៌​មាន​រយៈពេលខ្លីនៅវៀតណាម

ទីក្រុង​ហូជីមិញ​វៀតណាម​៖ ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ចំនួន​៣០​នាក់ មកពី​ក្រសួង​ព័ត៌មាន ត្រូវបាន​អញ្ចើញ​អោយចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​សសេរ​ព័ត៌មាន​រយៈពេ​ល​ខ្លី នៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​ជំនាញ​សរសេរ​ព័ត៌មាន ក្នុង​ក្រប​ខណ្ឌ័​ប្រទេស​ជា​សមាជិក​អាស៊ា​ន​។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នោះដែរ លោក ង្វៀន វ៉ាន់​ហ៊ី​វ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​ព័ត៌មាន និង ផ្សព្វផ្សាយ​វៀតណាម បានឲ្យដឹងថា គោលបំណង​នៃ​ការបង្កើត​វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​២ កម្ពុជា វៀតណាម និង​ក្នុង​ន័យ​ចូលរួម​ផ្លាស់ប្តូរ នូវ​បទពិសោធន៍ នៃ​ការសរសេរ​ព័ត៌មាន របស់​អ្នកកាសែត​កម្ពុជា និង​វៀតណាម ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​ខាងមុខ​។​

​លោក ង្វៀន វ៉ាន់​ហ៊ី​វ ឲ្យដឹងថា វគ្គ​បណ្ដុះបណ្ដាល​នវ គឺជា​លើក​ទី​២ ក្រោយ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អ៊ឹម​អូ​យូ (MOU) ជាមួយ​គ្នា​កាលពី​ឆ្នាំ ២០១៦ ក្នុងន័យ​គោលបំណង​រួម​គ្នា​ពង្រឹង​ជំនាញ​សារព័ត៌មាន​ឲ្យបាន​រលូន​ថែមទៀត​។ លោក​ថា វគ្គ​បណ្ដុះបណ្ដាល​លើ​ក​នេះ​មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក ង្វៀន វ៉ាន់​ហ៊ី​វ មានជំនឿថា ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​បញ្ចប់ អ្នកសារព័ត៌មាន របស់​ក្រសួង​ព័ត៌មាន​ប្រទេស​កម្ពុជា នឹង​មាន​សមត្ថភាព​ច្រើន​ថែម​ទៀត ក្នុង​ការសរសេរ និង​រាយការណ៍​ព័ត៌មាន ពី​ព្រឹត្ថិការណ៍​ផ្សេងៗ​មាន​ភាព​ល្អប្រសើរ​ជាង​ពេលមុន ដែល​នឹង​អាចឈាន ទៅ​បំរើ​បាន​នូវ​ប្រយោជន៍​ជា​សាធារណៈ និង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យមាន​ទំនុកចិត្ត​កាន់តែច្រើន​ថែម​ទៀត​។

​នា​ឱកាស​នោះ​ដែរ លោក ងឿ​ន ច័ន្ទ​លីន ប៉ូឡែ​ន អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​វិស័យ​ព័ត៌មាន នៃ​ក្រសួង​ព័ត៌មាន ក៏​បាន​ចាត់ទុក​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ​នេះ ថា​នឹង​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ថ្មី​មួយទៀត សម្រាប់​បង្កើន​នូវ​ចំណេះដឹង​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុង​សម័យ​ទំនើប​បច្ចុប្បន្ន ជាពិសេស​ពី​របៀប នៃ​ការសរសេរ​នូវ​អត្ថបទ​ព័ត៌មាន បាន​លឿន​ឆាប់រហ័ស និង​មាន​ភាពល្អប្រសើរ​ថែម​ទៀត​។​

​លោក​ឲ្យដឹង​ដែរថា ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​មកពី​ក្រសួង​ព័ត៌មាន​ទូទាំង​រាជធានី​-​ខេត្ត សរុប​ចំនួន​៣០​រូប ក្នុងនោះ​ថ្នាក់​ជាតិ​មាន​ចំនួន ២១​រូប និង​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​៩​រូប​។

​ក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រសួង​ព័ត៌មាន និង​ផ្សព្វផ្សាយ​វៀតណាម ក្នុង​ការពង្រឹង​ជំនាញ​សរសេរ​ព័ត៌មាន រវាង​ប្រទេស​ទាំង​ពីរ​រយៈពេល​៤​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០៕ ដោយ ៖ ដែនសីមា

×