តាកែវ ៖ ប្រជាពលពលរដ្ឋបានស្នើដល់អង្គភាពប្រឆាំងអំពើ ពុករលួយ ធ្វើការស៊ើបអង្កេតនូវដំណើរការដេញថ្លៃ មូលនិធិឃុំសង្កាត់ត្រូវបានដាក់អោយដំណើរការដេញថ្លៃ កាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨ គឺ ស្ថិតនៅឃុំព្រះបាទជាន់ជុំ និងឃុំរាមអណ្តើកស្រុកគិរីវង់ខេត្ត តាកែវ ចំនួន ២គម្រោងផ្សេងគ្នា ។
ប្រជាពលរដ្ឋបានលើកឡើងថា ដំណើរការដេញថ្លៃនៅក្នុងឃុំសង្កាត់ខាងលើ គឺជាវិធីចងមុងដេញថ្លៃ ខ្សឹមខ្សាវឃុបឃិតនិងស៊ុមគ្រលំគ្នាជាមួយអ្នកទទួលការផ្សេងៗដែលមកចូលរួមដាក់ដេញថ្លៃ។ ប្រជាពលរដ្ឋដែលចូលរួមក្នុងការដេញថ្លៃសូមមិនបញ្ចេញឈ្មោះ បាននិយាយថា មុននឹងដាក់សំណើរដេញថ្លៃ ពួកគេក្រុមអ្នកទទួលការទាំងនោះ បាននាំគ្នាជជែករឿងទឹកតែ ជាថ្នូរមិនអោយអ្នកទទួលការទាំងនោះចូលដាក់ដេញថ្លៃធ្វើការប្រកួតប្រជែងគ្នាបន្ទៀបតម្លៃនោះឡើយ បានន័យថាដេញថ្លៃឡើងប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានទៅវិញ ដែលចំណុចនេះពិតជាធ្វើអោយខាតបង់នៅថវិការរបស់រដ្ឋយ៉ាងច្រើន ។ ចំណែកឯថ្លៃទឹកតែដែលបានមកពីការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ខាងលើ គឺពួកគេបានកាត់១០% សំរាប់ក្រុមអ្នកទទួលការដែលចូលមកធ្វើការប្រកួតប្រជែង និង ១០%ទៀតសម្រាប់បែងចែកទៅថ្នាក់លើ នៃ គម្រោងថវិកាជាតិរបស់ឃុំសង្កាត់។
បើតាមការអោយដឹងពីមន្ត្រីបច្ចេកទេសនៃគណៈកម្មការដេញថ្លៃមូលនិធិឃុំសង្កាត់បាននិយាយថា ជាញឹកញាប់ មានក្រុមហ៊ុនពីក្រៅខេត្តបានចូលមកធ្វើការដេញថ្លៃដែរ ក៏ប៉ុន្តែត្រូវបានក្រុមហ៊ុនក្នុងស្រុកធ្វើការរារាំងចាប់ច្រានមិនអោយដាក់សំណើរដេញថ្លៃឡើយ ទោះជានៅនឹងមុខគណៈកម្មការដេញថ្លៃ ក៏ដោយ។ ចំពោះអ្នកទទួលការដែលបានធ្វើការរារាំងបិទមិនអោយមានការប្រកួតប្រជែងលើការដេញថ្លៃនោះ ក្រុមមន្ត្រីជំនាញបច្ចេកទេសរបស់យើង បានកត់ឈ្មោះក្រុមហ៊ុននោះ ដើម្បីបញ្ជូនទៅថ្នាក់លើ ចាត់ការបន្ត ។
លោកបន្តទៀតថា ចំពោះការដេញថ្លៃនេះដែរ បើសិនជាក្រុមហ៊ុនដែលជាអ្នកទទួលការទាំងនោះ ធ្វើការចរចារគ្នាមិនត្រូវថវិកាក្នុងគម្រោង ក្រោយពេលដេញថ្លៃ នៅសល់ចាប់ពី៣៥%ដល់៤៥%ឯណោះ បានន័យថាដេញថ្លៃចុះ ។
ប្រជាពលរដ្ឋបានស្នើដលើអង្គភាពប្រឆាំងអំពើពុក រលួយដាក់បញ្ជូលសមាសភាពបុគ្គលិករបស់ខ្លួននៅក្នុងគណៈកម្មការដេញថ្លៃឃុំសង្កាត់ជៀសវាងនូវអំពើពុករលួយដែលកើតមាននូវក្នុងគម្រោងជាហេតុធ្វើអោយថវិកាជាតិមានការខាតបង់យាងច្រើនសន្ធឹកសន្ធាប់។
សូមបញ្ជាក់ផងដែរថា ទាំងពីរគម្រោងខាងលើមាន ថវិកាប៉ាន់ស្មានសរុបចំនួន ជាង១៥៨លានរៀល សំរាប់ ផ្លូវក្រាលគ្រោះក្រហមមួយខ្សែរ និងផ្លូវចាក់បេតុងមួយខ្សែ ក្រោយពេលដេញថ្លៃ ក្នុងគម្រោងឃុបឃិតស៊ុគ្រលំ គ្នាថវិកាគម្រោងបានដេញអស់ថវិកាចំនួនជាង១៤៨លានរៀល និងបានជាប់ក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុន សំណង់ទូទៅTH និងក្រុមហ៊ុនគឹម សម្បត្តិ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រសាសន៍ពាក់ព័ន្ធសំណូមពរប្រជាពលរដ្ឋខាងលើ ថាសូមអោយប្រជា ពលរដ្ឋដាក់ពាក្យបណ្តឹងមកអង្គភាពប្រឆាំងអំពើ ពុករលួយ លោកនិងចាត់បុគ្គលិកធ្វើកិច្ចការងារនេះដោយសំងាត់។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយពុំមានបុគ្គលិកដាក់បញ្ចូលទៅក្នុងគណៈកម្មការលទ្ធកម្មឃុំសង្កាត់នោះទេ។ លោក បញ្ជាក់បន្ថែមថាចំនួនឃុំសង្កាត់នៅទូរទាំងប្រទេសមានរាប់ពាន់ឃុំសង្កាត់វាមានចំនួនច្រើនពេក៕ ដោយ ៖ តាកែវ