Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការជួយ​ដល់​អង្គការ​សហប្រជាជាតិ គឺ​វត្ត​មាន​កងទ័ព​មួក​ខៀវ​ដែល​ពោរពេញ​ទៅ​ដោយ​វិន័យ​

​នៅ​រសៀល​ថ្ងៃ​ទី ២៩ កញ្ញា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក អាន់​តូ​នីញ៉ូ ហ្គូ​តេ​រ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​នៅក្នុង​ជំនួប​នេះ លោក អគ្គលេខាធិការ UN បាន​មានប្រសាសន៍​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការសហប្រជាជាតិ និង​កម្ពុជា ក៏ដូចជា​រវាង​អង្គការសហប្រជាជាតិ ជាមួយ​អាស៊ាន គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ លោក​បាន​បន្តថា អង្គការ​សហប្រជា​ជាតិ​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការសហប្រជាជាតិ ជាមួយ​កម្ពុជា​ក៏ដូចជា​រវាង​អង្គការ​សហប្រជាជាតិ​និង​ជាមួយ​អាស៊ាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើក​សំណើរ​ចំនួន​៣​ស្នើ​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​ទទួលបាន​នូវ​ការឯកភាព​ពី​លោក​អគ្គលេខាធិការ​UN ក្នុងនោ​គឺ ៖

១)​ពាក់ព័ន្ធ​ទៅនឹង​ការិយាល័យ​អង្គការ​សិទ្ធមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចប់​កិច្ចព្រមព្រៀង​នៅ​ចុង​ឆ្នាំ​២០១៨​នេះ សម្តេច​បាន​អនុញ្ញាត​ឲ្យ​បន្តរយៈពេល​២​ឆ្នាំ​ទៀត ហើយ​នៅក្នុង​ខែ​តុលា​ខាង​មុខ គឺ​នៅ​ពេល​ដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះ នឹង​មាន​ការចុះហត្ថលេខា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ជាមួយ​និង​តំណាង​ស្នងការ​សិទ្ធមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​។ សម្តេច​តេជោ​បន្តថា កម្ពុជា​ពិតជា​មាន​ឆន្ទះ​ពេញលេញ​ក្នុង​ការបន្ត​ធ្វើ​ការងា​រ ជាមួយ​អង្គការ​សហប្រជាជាតិ (UN) ស្តី​ពី​សិទ្ធមនុស្ស​។​

​ទី​២) សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើក​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​និង​អង្គការសហប្រជាជាតិ ស្តី​ពី​សាលាក្តី​ខ្មែរក្រហម​នៅ​កម្ពុជា​។ សម្តេច​មានប្រសាសន៍ថា កម្ពុជា​នឹង​បន្ត​សកម្មភាព​ទាំងនោះ​ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់បាន​ធ្វើ​និង​អនុវត្តន៍​ពី​ពេលមុនៗ​។ គឺ​មានន័យថា អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​កម្ពុជា​បន្ត​បង់​ថវិកា​លើ​ការចំណាយ​របស់​មន្ត្រី​បុគ្គលិក​កម្ពុជា ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម និង​​ទី​៣) រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សំរេច​បាន​ថែម​ទៀត​លើ​បេសកកម្ម​នៃ​ការថែរក្សា​សន្តិភាព​របស់ UN ថា​តើ​ប្រទេស​ណា​ទៀត​ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុង​ការចូលរួម​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។​

​លោក​អគ្គលេខាធិការ UN បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​ដែល​បាន​បន្ត​អាណត្តិនៃម​ជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​បន្តទៀត​។ លើ​ចំណុច​ទី ២ និង​ទី​៣ គឺ​លោក​អគ្គលេខាធិការ​មាន​ប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​ឆន្ទះ​ពិតប្រាកដ​ក្នុង​ការជួយ​ដល់​អង្គ​ការ​សហប្រជាជាតិ ពិសេស​វត្ត​មាន​កងទ័ព​មួក​ខៀវ​ដែល​ពោរ​ពេញ​ទៅ​ដោយ​វិន័យ និង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់ អង្គការសហប្រជាជាតិ​៕ ដោយ ៖ បញ្ញាស័ក្តិ

   

×