Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​ឆ្នាំ​២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ​

​បុរី​ញូវយ៉ក​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរាប​ជូន​សម​ភាគី​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​ថា នៅ​ឆ្នាំ​២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ បន្ទាប់ពី​បាន​បិទ​មួយរយៈ ដោយ​ស្ថានភាព​នយោបាយ របស់​ប្រទេស​ប៊ុល​ហ្ការី​។ ជាមួយនឹង​ជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី ប៊ុល​ហ្ការី បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេជោ ក្នុង​ការបើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​នៅ​ប្រទេស​ប៊ុល​ហ្ការី​។​

​នៅ​ថ្ងៃ​ទី ២៨ កញ្ញា​ដដែល​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​រួចហើយនោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក ប៊ួយ​កូ បូរី​សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី ។​

​នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ប៊ុល​ហ្ការី កាលពី​អតីតកាល​ដែល​បាន​ដើរតួនាទី​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា នៅពេល​ដែល​កម្ពុជា​បាន​រំដោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​បន្ត​វត្តមាន​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរាប​ជូន​សម​ភាគី​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​ថា នៅ​ឆ្នាំ​២០១៩ ខាងមុខ កម្ពុជា​នឹង​រៀបចំ​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ប៊ុល​ហ្ការី​ជាថ្មី​ឡើងវិញ បន្ទាប់ពី​បាន​បិទ​មួយរយៈ​ដោយ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ប៊ុល​ហ្ការី​។​

​លោកនាយក​រដ្ឋមន្ត្រី ប៊ុល​ហ្ការី ក៏​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេជោ ក្នុង​ការបើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​នៅ​ប្រទេស​ប៊ុល​ហ្ការី​។ ទន្ទឹមនឹងនេះ​ដែរ គឺជា​ឱកាស​ដែល​សម្តេច នឹង​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប៊ុល​ហ្ការី​ផងដែរ​។ ជាមួយគ្នានេះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរាប​ជូន​ភាគី​ប៊ុល​ហ្ការី អំពី​គោលបំណង​នៃ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ក្នុងប្រទេស​កម្ពុជា​នា​ឆ្នាំ​២០២០ ដែល​ក្នុងនោះ​បណ្តា​ប្រទេស​អាស៊ាន​ក៏​បាន​ឯកភាព​រួចហើយ រួម​ទាំង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ផង​ដែរ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី​បាន​ឯកភាព​ចំពោះ​សំណើរ​របស់ សម្តេច​តេជោ និង​បាន​ចាត់ទុកថា​នេះ គឺជា​ឱកាស​ដើម្បី​រូបលោក​បាន​អញ្ជើញ ទៅ​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ នៅ​កម្ពុជា​ផង​ដែរ​នា​ពេលខាងមុខ​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×