Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​សាទរ​ចំពោះ​ជោគជ័យ​គណបក្ស​ប្រជាជន​កម្ពុជា នាំមក​នូវ​ស្ថេរភាព​នយោបាយ​ដ៏​ល្អ​

​បុរី​ញូវយ៉ក​៖ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​សាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ ភ្លូក​ទឹក​ផ្លូកដី អំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នាំមក​នូវ​ស្ថេរភាព​នយោបាយ​ដ៏​ល្អ សម្រាប់​កម្ពុជា​។ នៅ​រសៀល​ថ្ងៃ​ទី ២៨ កញ្ញា​ដដែល​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក ខាត​ហ្កា ប្រាសាដ សា​ម៉ា​អូ​លី (Khadga Prasad Shama Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​។​

​ក្នុង​ជំនួប​នេះ សម្តេច​តេជោ បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​មាន​ឱកាស​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី​សារ​ជា​ថ្មី​នៅ​សហរដ្ឋអាមេរិក​។ សម្តេច​តេជោ បាន​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​ប្រទេស​នេ​ប៉ាល ដែល​បាន​បញ្ជូន​អ្នក​អង្កេត​ការណ៍​របស់​ខ្លួន ទៅ​ពិនិត្យមើល​ដំណើរការ​បោះឆ្នោត​សកល​នីតិកាល​ទី​៦ កាលពី​ពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា ដោយ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរការ​បោះឆ្នោត ដែល​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តាម​បែប​ប្រជាធិបតេយ្យ និង​លទ្ធផល​គឺ​ទទួលយកបាន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ជម្រាប​ថា សម្តេច​បាន​ទទួល​សំបុត្រ​អញ្ជើញ​ពី​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ គណបក្ស​នយោបាយ​និយម​កណ្តាល នៅ​ប្រទេស​នេ​ប៉ាល់ ក្នុង​ពេលខាងមុខ ព្រមទាំង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់ ពិសេស​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ប្រវត្តិ របស់​ព្រះពុទ្ធ​ផងដែរ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ថ្ងៃនេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការបរទេស នៃ​ប្រទេស​ទាំង​ពីរ ធ្វើការ​ពិភាក្សា​គ្នា​ជុំវិញ​ការរៀបចំ​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេជោ ទៅកាន់​ប្រទេស​នេ​ប៉ាល់ ដែល​គ្រោង​ធ្វើឡើង​នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ ២០១៨ ខាងមុខ ជាពិសេស​គឺ​រៀបចំ​នូវ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា សម្រាប់​ចុះ​ហត្ថលេខា​ជាមួយគ្នា ដែល​នឹង​មាន​សេចក្តីប្រកាស​រួម​នៃ​ដំណើរ​ទស្សនកិច្ច កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​លើ​លិខិត​ឆ្លងដែន​ការទូត​និង​ផ្លូវការ កិច្ចព្រមព្រៀង​ស្តីពី​ការការពារ​វិនិយោគ អនុស្សារណៈ​ស្តីពី​ការពិគ្រោះ​ពិភាក្សា​ខាង​នយោបាយ រវាង​ក្រសួងការបរទេស​ទាំង​ពីរ និង​កិច្ចព្រមព្រៀង​ស្តី​ពី​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃ​ប្រទេស​ទាំង​ពីរ ។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ភ្លូក​ទឹក​ផ្លូកដី​អំពី​ការបោះឆ្នោត​ជ្រើសតាំ​ង​តំណាងរាស្ត្រ ដែល​នាំមក​នូវ​ស្ថេរភាព​នយោបាយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​សន្យាថា​នឹង​រៀបចំ​ទទួល​សម្តេច​តេជោ អោយបាន​ល្អ និង​ជោគជ័យ​ក្នុងពេល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​នៅពេល​ខាងមុខ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×