Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​មូលនិធិ GE ចុះហត្ថលេខា​ស្តីពី​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០

​ទីក្រុង​បុ​ស្តុន រដ្ឋ​ម៉ាស្សា​ជូ​សេដ ​៖ កាលពី​ថ្ងៃ​ទី ២៨ កញ្ញា ២០១៨(​ម៉ោង​នៅ​ញ៉ូវ​យក សហរដ្ឋអាមេរិក​) នៅ​សណ្ឋាគារ​ហ៊ីលថុន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង ក្រុមហ៊ុន GE Global Growth និង​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ចុះហត្ថលេខា​ស្តីពី​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ ២០២០ រវាង​កម្ពុជា​និង​មូលនិធិ GE​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន GE Global Growth ដែល​តែងតែ​មាន​សហប្រតិបត្តិ​ការ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​សុខភាព​របស់​ប្រជាជន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​តំណាង​ក្រុមហ៊ុន GE Global Growth បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការ​គាំពារ​សុខុមាលភាព​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ទាប់មក សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ស្តី​ពី​ការវះកាត់​ប្រកប​ដោយ​សុ​វត្តិភាព ឆ្នាំ​២០២០ រវាង​កម្ពុជា និង​មូលនិធិ GE ដែល​ចុះហត្ថលេខា ដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​តំណាង​ក្រុមហ៊ុន GE Global Growth ដែល​នឹង​បង្កើន​ការជួយ​ជា​បន្ត​ទៀត​ដល់​ប្រទេស​កម្ពុជា ជា ពិសេស​លើ​ការបណ្តុះបណ្តាល និង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​លើ​បច្ចេកទេស​នៃ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា មូលនិធិ GE គាំទ្រ​ការពង្រីក កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ (SAFE SURGERY 2020) ទៅ​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍​ជាមួយ​ថវិកា 25​លាន​ដុល្លារ ចំពោះ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ជា​សកល​។ កម្មវិធី ការវះកាត់​ប្រកបដោយ​សុវត្ថិភាព ឆ្នាំ​២០២០ នឹង​ពង្រីក​ការទទួលបាន​សេវា​វះកាត់​ប្រកបដោយ​សុវត្ថិភាព គុណភាព និង​តំលៃ​សមរម្យ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។

មូលនិធិ GE ប្រកាស​ជា​ផ្នែក​ចុងក្រោយ​ជាមួយ​ថវិការ 25 លាន​ដុល្លារ​របស់​ខ្លួន ចំពោះ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ទូទាំង​ពិភពលោក ដោយ គាំទ្រ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ទៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ជាដើម​។ ការវិនិយោគ​នេះ​មាន​សារសំខាន់​ក្នុង ការ​ពន្លឿ​ន​ការទទួលបាន​សេវា វះកាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ដែល​តំបន់ នេះ​មាន​កម្រិត​នៃ​ការវះកាត់​ទាប​បំផុត​មួយ​នៅក្នុង​ពិភពលោក ដែល​បច្ចុប្បន្ន ៩៧​ភាគរយ នៃ​ប្រជាជន​ក្នុង​តំបន់​មិន​អាច​ទទួលបាន ការវះកាត់​ដោយ​សុវត្ថិភាព​។

​នៅក្នុង​សម័យប្រជុំ​លើក​ទី 73 នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ មូលនិធិ GE បាន​សហការ​ជា​ផ្លូវការ​ជាមួយ​ក្រសួង សុខា ភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ប្រព័ន្ធ​វះកាត់ តាមរយៈ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការគាំទ្រ​ផ្នែក​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ​។ វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០​នេះ នឹង​សហការ​ជាមួយ​មន្ទីរពេទ្យ កាល់ម៉ែ​ត និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដើម្បី​បង្កើត​មជ្ឈមណ្ឌល បណ្តុះបណ្តាល​មួ ដែល​នឹង​អភិវឌ្ឍ​ធនធាន​ជំនាញ​ផ្នែក​វះកាត់​។

​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ កំពុង​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​វះកាត់ ដើម្បី​ផ្តល់​ការវះកាត់​សំខាន់ៗ ប្រកប ដោយ​សុវត្ថិភាព និង​ទូលំទូលាយ​។ លោក Ann Klee ប្រធាន​មូលនិធិ GE បាន​លើកឡើង​ថា “​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ផ្តោត​ទៅ លើ​ការកសាង​សមត្ថភាព​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​បន្ត​កែលម្អ​ការវះកាត់​យូរ អង្វែង នៅក្នុង​ពេល​អនាគត​”​។ “​រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​លើកកម្ពស់​គុណភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស ហើយ​មូលនិធិ GE រីករាយ​ក្នុង ការសហការ​ជាមួយ​ក្រសួង​សុខ ភិ​បាល ដើម្បី​លើកកម្ពស់​ផ្នែក​វះកាត់​នេះ​។​”

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើកឡើង​ថា​៖ “​យើង​មាន​ក្តីរំភើប​រីករាយ​ដែល​ត្រូវ បាន​ជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ដំណើរការ​កម្មវិធី​វះកាត់​ប្រកបដោយ​សុ​វតិ្ថ​ភាព​នេះ​។ វា​ផ្តល់​នូវ ឱកាស​បណ្តុះ បណ្តាល​ថ្មី សម្រាប់​ក្រុម​គ្រូពេទ្យ​វះកាត់​បច្ចុប្បន្ន​របស់​យើង​។ កម្មវិធី​នេះ​ក៏​នឹង​គាំទ្រ​បន្ថែមទៀត​ហើយ​សង្ឃឹម ថា​នឹង​ពន្លឿន​ការដាក់​ឱ្យ​អនុវត្តនូ​វ​កម្មវិធី​ធានារ៉ាប់រង​សុខភាព​សាកល​នា​ពេលអនាគត​ខា​មុខ​នេះ​។​

“​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 2015 ជាមួយ​នឹង​គោលដៅ​កាត់បន្ថយ​ការស្លាប់ ដែល​អាច​បង្ការ​បាន និង​ការ​ពន្លឿ​ន​ការទទួលបាន​សេវា​វះ​កាត់​ប្រកបដោយ​សុវត្ថិភាព និង​ការប្រើ​ថ្នាំ​សណ្តំ នៅ​ទូទាំង ពិភពលោក​។

គោលបំណង សំខាន់ៗ​របស់​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 គឺ​៖ 1.​ឥទ្ធិពល​៖ កាត់បន្ថយ​ការស្លាប់ ដែល​អាច​បង្ការ​បាន​ពីលក្ខខណ្ឌ​ជំងឺ ដែល​អាច​ព្យាបាល​ដោយ​ការវះកាត់​ដោយ​បង្កើន គុណភាព​នៃ​ការថែទាំ និង​បង្កើន​ចំនួន​នៃ​ការវះកាត់​ក្នុង​កន្លែង​វះកាត់ ដែល គាំទ្រ​ដោយ​កម្ម​វិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020​។ 2.​ភាព​ច្នៃប្រឌិត ៖ ណែនាំ និង​សាកល្បង​គំរូ​ប៉ិនប្រសព្វ​សម្រាប់​ការអនុវត្ត ក្នុង​វិស័យ​សុខភាព​ជា​សកល និង 3.​ការពង្រីក​៖ កសាង និង​ពង្រឹង​ប្រព័ន្ធ​អេកូ​សាស្ត្រ ប្រកបដោយ​និរន្តរភាព សម្រាប់​ការវះកាត់ សង្គ្រោះបន្ទាន់ និង​សំខាន់ នៅក្នុង​តំបន់​ក្រីក្រ​។​

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ប្រទេស​អេត្យូ​ពី​នៅ​ឆ្នាំ 2016 និង​នៅ​ប្រទេស តង់​ហ្សា​នី​នៅ​ឆ្នាំ 2017​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​អេត្យូ​ពី និង​តង់​ហ្សា​នី ដើម្បី​បង្កើត យុទ្ធសាស្ត្រ វះកាត់​ថ្នាក់ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ការសង្គ្រោះ​ជីវិត​តាម​រយៈ​ការវះកាត់ និង ផែនការ​វះកាត់ សម្ភព និង​ថ្នាំស្ពឹក​ជាតិ​។ តាមរយៈ​កម្មវិធី​របស់​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 មន្ទីរពេទ្យ​បឋម ជាក់លាក់​នានា​បាន​បង្កើន​បរិមាណ នៃ​ការ វះកាត់​ដល់​ទៅ 50​ភាគរយ និង​កាត់​បន្ត​យ​អត្រា​មរណភាព និង​អត្រា ឆ្លង​មេរោគ​ដល់​ទៅ​មួយ​ភាគបី​។ មាន​បុគ្គលិក​ជាង 1200 នាក់​នៅ​អាហ្វ្រិក​ខាងកើត កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ផ្តល់​លទ្ធភាព​ឱ្យ​ក្រុម​វះកាត់​នានា​ធ្វើការ​ជាមួយគ្នា បាន​យ៉ាង​ល្អ អនុវត្ត​មានឧ​ត្ត​មានុ​វត្ត​នានា​ដូចជា អនុវត្ត​តាម​នីតិវិធី​វះកាត់​ប្រកបដោយ​សុ​វតិ្ថ​ភាព​របស់ អង្គការ សុខភាព ពិភពលោក ជួសជុល និង​សម្អាត ឧបករណ៍​វះកាត់​ប្រើ​សើរ​ជាង​មុខ​។​

​ការវិនិយោគ​របស់​មូលនិធិ GE ក្នុង​ការវះកាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​អនុវត្ត​បន្ត​លើ​ការងារ​អស់​រយៈ ពេល​ជាង 10 ឆ្នាំ​នៅ ក្នុង​តំបន់ ដើម្បី​កែលម្អ​ការទទួលបាន​សេវា​ថែទាំ​សុខភាព ដែល​មាន​គុណភាព របស់​សហគមន៍​ជនបទ និង​សហគមន៍​ងាយ រងគ្រោះ​។

ក្នុង​អំឡុងពេល​នោះ ក្រុមហ៊ុន GE និង​មូលនិធិ GE បាន​ផ្តល់​ថវិកា​ចំនួន 12 លាន​ដុល្លារ ដើម្បី​នាំយក​ឧបករណ៍ វេជ្ជសាស្ដ្រ​ទំនើបៗ បង្កើត​កម្មវិធី​បណ្តុះ បណ្តាល​បច្ចេកទេស​ប្រើប្រាស់​សម្ភារៈ​បរិក្ខារ​ជីវ​វិជ្ជសាស្ត្រ (BMET) ដោយ​សហការ ជាមួយ​សាកល​វិទ្យា ល័យ Duke និង​អង្គការ​សុខភាព​វិស្វកម្ម​ពិភពលោក ហើយ​បង្កើន​លទ្ធភាព​ទទួល​ទឹក​សុវត្ថិភាព ដោយ ឧបត្ថម្ភ​ប្រព័ន្ធ​បន្សុត​ទឹក ជាមួយនឹង​ការបណ្តុះបណ្តាល​សម្រាប់​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នានា​។ កម្មវិធី នេះ​បាន​គាំទ្រ​ដល់ មន្ទីរពេទ្យ​ជាង 40 នៅក្នុង​ខេត្ត​ចំនួន 25 ។​

“​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 បំពេញបន្ថែម​យ៉ាង​ល្អប្រសើរ លើ​កម្មវិធី​ថែទាំ​សុខភាព ដែល​គាំទ្រ​ដោយ មូលនិធិ GE ដែល​យើង​បាន​ចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2009​។ លោក លឹម តា​រារិទ្ធិ ប្រធាន​តំណាង​ក្រុមហ៊ុន GE​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក ឡើង​ថា ​៖ “​ខណៈ​ដែល​គំនិត​ផ្តួចផ្តើម​នេះ​ផ្តោត​សំខាន់ លើ​ការផ្តល់​នូវ​ការព្យាបាល​ចាំបាច់ ដូចជា​ការបណ្តុះបណ្តាល និង​ឧបករណ៍​វិជ្ជសាស្ត្រ​ទៅឱ្យ​មន្ទីរពេទ្យដែល​ខ្វះ​ធនធាន កម្មវិធី​ដែល​ផ្តោត​លើ​ជំនាញ​ឯកទេស នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍ រយៈពេល​វែង​សម្រាប់​ក្រុម​គ្រូពេទ្យ​វះកាត់​របស់​យើង​នៅ​ទូទាំង​ប្រទេស​”៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×