មេដឹនាំរុស្ស៊ី បានព្រមានទុកជាច្រើនលើកមកហើយពីការប្រើប្រាក់ “កម្លាំងយោធា” ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រោះវាអាចនាំមកនូវផលវិបាកគួរឲ្យតក់ស្លុត។ ប្រទេសនេះក៏បានសង្កត់ធ្ងន់ពីការចាំបាច់ស្វែងរកដំណោះស្រាយលើតុចរចា។
នៅថ្ងៃទី ២៩/១១ ម្សិលមិញនេះដែរ រុស្ស៊ីបានថ្កោលទោសចំពោះករណីបាញ់បង្ហោះកាំជ្រួចថ្មីបំផុតរបស់កូរ៉េខាងជើង ហើយចាត់ទុកថា ជាទង្វើញុះញង់របស់ក្រុងព្យុងយ៉ាង ព្រមទាំងអំពាវនាវឲ្យគ្រប់ភាគីត្រូវនឹងនរ កុំឲ្យស្ថានការណ៍លើឧបទ្វីបកូរ៉េ វិវឌ្ឍន៍តាមដំណើររឿងអាក្រក់។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី Dmitry Peskov ពោលយ៉ាងដូច្នេះ។
លោក Peskov នៅបានសង្កត់ធ្ងន់ថា ៖ ការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើង ពិតជាទង្វើញុះញង់ ហើយធ្វើឲ្យកើនភាពតានតឹង រុញច្រានយើងឲ្យឃ្លាតកាន់តែឆ្ងាយពីចំណុចចាប់ផ្តើមដោះស្រាយវិបត្តិនៅឧបទ្វីប។
នៅថ្ងៃដដែលក្រសួងការបរទេសរុស្ស៊ី ក៏បានអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់ការសាកល្បងកាំជ្រួច និងនុយក្លេអ៊ែរ ហើយក៏សំណូមពរឲ្យអាមេរិក និងកូរ៉ខាងត្បូង កាត់បន្ថយការធ្វើសមយុទ្ធក្រៅផែនការគ្រោងទុកដើម្បជួយកាត់បន្ថយភាពតាមតឹងបច្ចុប្បន្ននេះ។
កាលពីខែ 7/2017 កន្លងមក រុស្ស៊ី និងចិន បានផ្តួចផ្តើមតភ្ជាប់កិច្ចចរចា ៦ភាគី សារជាថ្មី ហើយសំណូមពរឲ្យគ្រប់ភាគីស្ម័គ្រចិត្តផ្អាករាល់សកម្មភាពញុះញង់ ជាក់ស្តែង កូរ៉េខាងជើងត្រូវបញ្ឈប់ការសាកល្បងកម្មវិធីកាំជ្រួច និងនុយក្លេអ៊ែរបន្តទៀត រីឯអាមេរិក និងកូរ៉េខាងត្បូងក៏ត្រូវបញ្ឈប់ការសមយុទ្ធ “ក្រៅផែនការ” នៅតំបន់ឦសាន ទ្វីបអាស៊ីនេះ។
មេដឹកនាំគីម ជុង-អ៊ុន បានបង្ហាញនូវមរណៈភាពដ៏ខ្លាំង ក្រោយជោគជ័យនៃការសាកល្បងកាំជ្រួច ដែលគេហៅថា Hwasong-15 គឺជា “បុព្វហេតុដ៏មហិមា គំរោងកសាងរួចរាល់នូវកម្លាំងនុយក្លេអ៊ែរជាតិ”៕ ដោយ ៖ សូយន