ភ្នំពេញ ៖ តាមគម្រោងដែលត្រោមទុកជាមុននោះវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះរយះពេល៣ថ្ងៃគឺថ្ងៃទី២៩ ដល់ថ្ងៃ៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ។
នៅព្រឹកថ្ងៃទី១ខែតុលានេះរដ្ឋបាលរាជធានីភ្នំពេញបើកិច្ចប្រជុំស្ដីពិការត្រៀមកម្លាំងសហការការពារសន្តិសុខសុវត្ថភាពក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដើម្បីអបអរសាទរខួប២០ឆ្នាំ,នៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះ ឈ្នះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះក្រោមអធិបតីលោកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការ១ចំនួនដើម្បីឈានទៅរៀប ពិធីសម្ពោធវិមានឈ្នះៗដែលនៅសល់តែរយះពេលជាងមួយខែទៀតតែប៉ុណ្ណោះឲ្យបានល្អប្រសើរ។ លោកអភិបាលបានបញ្ជាក់ថា៖វិមានឈ្នះៗដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិគឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៏លើកទី២០នៃការបញ្ចប់សង្ក្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នក បន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជាដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា៖រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះឲ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរតាមរយះការត្រៀមរៀបចំអនុគណៈកម្មការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន។
គួរបញ្ជាក់ថា៖វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។
គួររំលឹកថា៖ វិមានឈ្នះ ឈ្នះ នេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ ៕ ដោយ ៖ កូឡាប