Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹងមាន​វិធានការ​ក្តៅ ចំពោះ​អ្នក​ដែល​នៅតែ​រឹងទទឹង​រំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​នឹងមាន​វិធានការ​ក្តៅ ចំពោះ​អ្នក​ដែល​នៅតែ​រឹងទទឹង​រំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​​ការបញ្ជាក់​បែបនេះ​រប​ស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ វិច្ឆិកា​២០១៧ ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។

​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ក្នុង​អង្គប្រជុំ​ខាងលើ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិសេស គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ត្រូវការ​ពង្រឹង​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅលើ​ផ្លូវធំៗ​ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​ផែនការ​ជា​អាទិភាព​នាពេល​កន្លងមកនេះ​។​

​លោក​ម៉េ​ត មាស​ភ័​ក្ដី បាន​បញ្ជាក់ថា កន្លងមកនេះ​ពាក់ព័ន្ធ​នឹង​ផ្លូវធំៗ​ទាំង​១១​ខ្សែ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ដែល​រំលោភ​យក​ចំណី​ចិញ្ចើមផ្លូវ ទ្រូ​វ​ផ្លូវ​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ច្រើនលើកច្រើនសារ​ហើយ​ដែរ ពោលគឺ​ពួកគាត់​អាច​ប្រើប្រាស់​បានតែ​ចិញ្ចើមផ្លូវ​ត្រឹម​១​ភាគ​៣​ប៉ុណ្ណោះ ដោយ​ទុក​២​ភាគ​៣​ទៀត​សម្រាប់​អ្នក​ថ្មើរជើង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​អ្នករំលោភ​បំពាន​នៅតែមាន ។​ដូច្នេះ​ទេ ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បានអោយ​អភិបាលខណ្ឌ​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវធំៗ​ទាំង​១១​ខ្សែ​នេះ កោះហៅ​ប្រជាពលរដ្ឋ​និង​អាជីវករ​ដែល​នៅតែ​រំលោភ​ផ្លូវ​និង​ចិ​ញ្វើ​ម​ផ្លូវ​ទាំងអស់នោះ មក​ប្រជុំ​ប្រាប់​ពួកគាត់​ជា​ចុងក្រោយ ។​មានន័យថា បើ​ពួកគាត់​តាំង​លក់ទំនិញ ការចត​រថយន្ត​លើ ចិញ្ចើមផ្លូវ ទ្រូងផ្លូវ​សាធារណៈ​ទៀត ដាច់ខាត​ត្រូវតែមាន​វិធានការ​រដ្ឋបាល​ហើយ ពោលគឺ​យើង​នឹង​អាច​ស្ទូច​រថយន្ត​មក​រក្សាទុក ដើម្បី​មាន​វិធានការ​ទៅតាម​ច្បាប់ ហើយ​ការតាំង​លក់ទំនិញ ដែល​រំលោភ​ក៏​នឹងមាន​វិធានការ​ក្តៅ​ដូចគ្នានេះដែរ ហើយ​អាច​នឹង​ឈានដល់​ការបិទ​អាជីវកម្ម​ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ឃួ​ង ស្រេង​ក៏បាន​ជម្រុញ​អោយ​អាជ្ញា​ធរមាន​វិធានការ​ចំពោះ​ការ​តម្លើងថ្លៃ​ផ្ទះជួល តម្លើងថ្លៃ​ទឹក​ភ្លើង​ចំពោះ កម្មករ​ដែល​កំពុងស្នាក់នៅ​បំរើកា​រងារ​ផងដែរ ។​លោក​បញ្ជាក់ថា តាម​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​មិនអោយ​តម្លើងថ្លៃ​ផ្ទះជួល តម្លើងថ្លៃ​ទឹក ភ្លើង​លើ​កម្មករ​ដែល​កំពុងស្នាក់នៅ​បំរើការ​ងារ​ឡើយ ហើយ​ការ​យកលុយ​ភាស៊ី​ពី​អ្នកលក់ដូរ តាម​កញ្ច្រែង ល្អី តូចតាច​នៅតាម​ផ្សារ​ក៏​មិនត្រូវ​យកលុយ​ដែរ ។ ក្រៅពីនេះ​លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​អោយ​មន្ត្រី​យើង​ទាំងអស់​ជៀស​អោយ​ឆ្ងាយ​ពី​ការយក​លុយ​សេវា​រដ្ឋបាល​ពី​ប្រជាពលរដ្ឋ ខុសពី​ច្បាប់​ដែល​បានកំណត់​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

×