Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា​បាន បោះឆ្នោត​គាំទ្រ​ឱ្យ​លោក ស៊ឹម កា ធ្វើ​ជា​អនុប្រធាន​ទី​១ ជំនួស លោក នៃ ប៉េ​ណា ដែល​ទទួលមរណភាព​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ សមាជិព្រឹទ្ធសភា​សំឡេង​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ លោក ស៊ឹម កា ឱ្យធ្វើ​ជា​អនុប្រធាន​ទី​១ ជំនួស លោក នៃ ប៉េ​ណា ដែល​ទទួលមរណភាព​។​

សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ព្រឹក​មិញ​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​៥៨​រូប​។​ក្នុងនោះ​មាន​មាន​របៀប​វារៈ​ចំនួន​២ ដែល​អនុម័ត​គឺ​៖ ១៖ ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤, ២៖ បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

តាម​សេចក្តីប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ព្រឹទ្ធសភា បានឱ្យដឹងថា ក្នុង​សម័យប្រជុំ​នេះ ព្រឹទ្ធ​រឹទ្ធ​សភា បាន​បោះឆ្នោត​ជ្រើសរើស​អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា​ថ្មី ជំនួស​លោក នៃ ប៉េ​ណា ដែល​បាន​ទទួលមរណភាព ក្នុងនោះ លោក ស៊ឹម កា ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​ក្រៅ​ពី​បោះឆ្នោត​នេះ ព្រឹទ្ធសភា ក៏​ទទួលស្គាល់ លោកស្រី កង សៅ​រ៍ធន ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី នៅ​មណ្ឌល​ភូមិភាគ​ទី​៥ ជំនួស លោក នៃ ប៉េ​ណា ផងដែរ​។ សមាជិក​ថ្មី​រូបនេះ ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់តំណែង​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

×