Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាយមានជ័យ មាន​បង់ពន្ធ​ផ្លូវ​បាន​ជាង​៥.៧០០​លាន​រៀល​,​លើស​ឆ្នាំមុន​១​ពាន់​លាន​រៀល​

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​បិទ​បញ្ចប់​ជា​ឱ​សាន​ចុងក្រោយ​កាល​ពី​ម្សិលមិញ​នៃ​ការបង់ពន្ធ​(​ពន្ធដារ​)​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ឬ​ហៅ​កាត់​ថា​ពន្ធ​ផ្លូវ​ឆ្នាំសារពើពន្ធ​២០១៧ ដែល​អនុវត្តន៍​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០​វិច្ចិកា​ឆ្នាំ​២០១៧ កន្លងមក​នៅ​ខេត្ត​បន្ទាយមានជ័យ​រក​ចំណូល​ពន្ធដារ​បាន​ជាង​៥.៧០០​លាន​រៀល ។​គឺ​លើស​ឆ្នាំមុន​១​ពាន់​លាន​រៀល​។​
​លោក ព្រឹម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ​អោយ​សារព័ត័មាន​ដឹង​ថ្ងៃទី​៣០​វិច្ឆិកា​កន្លងមក​ថា : លទ្ធផល​ថវិកា​បាន​ពី​ការបង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ឬ​ហៅ​កាត់​ថា​ពន្ធ​ផ្លូវ​ឆ្នាំសារពើពន្ធ​២០១៧ ដែល​បិទ​បញ្ចប់​នា​ថ្ងៃទី​៣០​វិច្ឆិកា​កន្លងមកនេះ នៅ​ខេត្ត​នេះ​រក​ចំណូល​បាន​ជាង​៨.៧០០​លាន​រៀល​។​ក្នុងនោះ ម្ចាស់​មធ្យោបាយ​និង​យានយន្ត​ទៅ​បង់​នៅ​សាខា ស្នាក់ការ​ពន្ធដារ​ខេត្ត ស្រុក​ក្រុង បាន​ចំនួន​ជាង​៤.៣០០​លាន​រៀល​និង​បង់​នៅ​ធនាគារ​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា​គ្រប់កន្លែង​បាន​ជាង ៥.៤០០​លាន​រៀល ។​ឬ​សរុប​ជាង​៩.៧០០​លាន​រៀល​។​

លោក ព្រឹម សាលី និយាយ​បន្តថា​: លទ្ធផល​នេះ​បា​ម​កើន​ឡើង​ជាង​ឆ្នាំ​ទៅ ប្រមាណ​១.០០០​លាន​រៀល ពោល​គឺ​ផែនការ​ឆ្នាំ​២.០១៦ មាន​ចំនួន​៨.៨០០​លាន​រៀល​។​

ក្នុងនាម​សេវា​បង់ពន្ធដារ លោក​និង​បុគ្គលិក​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជា​ម្ចាស់​មធ្យ​បាយ យានជំនិះ​គ្រប់​ប្រភេទ​ដែល​កាន់តែ​យល់ដឹង ភ្ញាក់រលឹក​និង​បា​ម​ស្ម័គ្រចិត្ត​បំពេញ​កតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ទើប​ចំណូល​បាន​កើន​ដូច្នេះ​។​ក៏​អរគុណ​មន្ត្រី បុគ្គលិក​និង​ដៃគូ​ឯកជន​ធនាគារ​ដែល​សហការ​ផ្តល់​សេវា​បង់ពន្ធ​ផ្លូវ​នេះ​ទាន់ពេល​ជូន​ពលរដ្ឋ​។​ ​ពោល​គឺ​ហួស​កាលបរិច្ឆេទ​ថ្ងៃទី​៣០​វិច្ឆិកា​នេះ រាល់​ការបង់ពន្ធ​ត្រូវ​ផាកពិន័យ​ទ្វេរ​ដង​។​

ម្ចាស់​មធ្យោបាយ​មួយចំនួន បានជ្រើសរើស​ធនាគារ​ជា​កន្លែង​បង់ពន្ធ​ព្រោះ​ងាយស្រួល​ដោយ​គ្រាន់តែ​បង្ហាញ​កាត​បង់ពន្ធ​ឆ្នាំ​ចាស់​ដល់​មន្ត្រូី​ពន្ធដារឬ​បុគ្គលិកធ​នា​គារ ។​

ប៉ុន្តែ​ពួកគេ​ត្រូវមាន​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​មធ្យោបាយ​ឆ្នាំ​ចាស់​(​កាត​ចុះបញ្ជី​នៃ​ការបង់​ពី​ឆ្នាំ​ចាស់ )​ហើយ​មធ្យោបាយ​ឬ​យានជំនិះ​ក៏​ចាស់​ដដែល​ដែរ​។​ ​ទោះយ៉ាងណា ក៏​មាន​ម្ចាស់​មធ្យោបាយ​ឬ​យានជំនិះ​ខ្លះ​មៅ​តែ​គេចវេះ ពិសេស​មធ្យោបាយ យានជំនិះ​នៅ​ការដ្ឋាន យានយន្ត​ចាស់ៗ​គ្មាន​ស្លាក​លេខ ហើយ​លួច​បន្លំ​យក​ស្លាក​លេខ​ក្លែងក្លាយ ហើយ​ដឹកជញ្ជូន​សំពីងសំពោង​បែប​អាណាធិបតេយ្យ​ជា​ដើម​៕ ដោយ ៖ បន្ទាយ​

×