Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​អធិការនគរបាល​ស្រុក​សន្ទុក កាង​កូនប្រុស បង្ក​ជម្លោះ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ កំពុង​ល្បី​លើ​បណ្តាញ​សង្គម​

​កំពង់ធំ​ ៖ អធិការនគរបាល​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លោក ពេជ្រ ថាល់ បាន​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយសារតែ​លោក​អធិការ​បាន​ឱបក្រសោប និង​កាង​កូនប្រុស​របស់​ខ្លួន ករណី​បង្ក​ជម្លោះ ដេញ​វាយ​គ្នា​យ៉ាង​អណាធិបតេយ្យ​ក្នុង​វត្ត​មួយ រហូត​វាយ​មន្ត្រី​អាវុធហត្ថ និង​ក្រុម​ប្រជា​ការពារ​ក្នុង​ភូមិ បណ្តាលឲ្យ​រងរបួ​សទៀ​ត​ផង នៅពេល​ក្រុម​សមត្ថកិច្ច និង​ប្រជា​ការពារ​ទាំង​នោះ បាន​ចូល​ទៅ​ជួយ​អន្តរាគមន៍ ក្រោយ​កើតហេតុ​ភ្លាមៗ​។​

​នៅ​បណ្តាញ​សង្គម បាន​សរសេរ​រថា ចុម​… លោក​អធិការ ហ្គោវ​ណ្ណដា ទេ​អី​បាន​និយាយ​សាហាវ​ម្លេះ​! លោក ពេជ្រ ថាល់ ជា​អធិការ​នគរបាល​ស្រុក​សន្ទុក បាន​ស្រែក​ខ្លាំងៗ​ថា​៖ អាណា​ហ៊ាន​ដាក់​ខ្នោះ​កូន​អញ ធ្វើឲ្យ​ប៉ះពាល់​កត្តិ​យស​អញ និង​គ្រួសា​របស់​អញ​!
​តើ​សកម្មភាព​របស់​អធិការនគរបាល​ស្រុក​សន្ទុក គួរតែ​ជា​ខ្ញុំបម្រើ​រាស្ត្រ​ដែរឬទេ​?​។​

​ក្នុង​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំបិ​ណ មាន​ករណី​ក្មេង​ទំនើង​បង្កជម្លោះ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន លោក ពេ​ជ ថាល់ ជា​អធិការ​នគរបាល​ស្រុក​សន្ទុក និង បក្ខពួក​ជាង ៤០​នាក់ បាន​ប្រើ​ហឹង្សា​មក​លើ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ប្រជា​ការពារ​ភូមិ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រ​យ៉ូវ ដែល​កំពុង​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​វេលា​ម៉ោង ២២​និង​២០​នាទី ថ្ងៃទី​៩ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច​វត្តក្តី​អណ្តែត ឬ វត្ត​ក្តី​ក្នុង ស្ថិត​ភូមិ​ពុក​យ៉ុក សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​បើ​តាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន បានឲ្យដឹងថា ដោយ​មាន​ការស្នើសុំ​ពី​ចៅអធិការ​វត្តក្តី​អណ្តែត ហៅ​វត្ត​ក្តី​ក្នុង ភូមិ​ពុក​យ៉ុក សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ឲ្យកម្លាំង​កងរាជអាវុធហត្ថ​ជួយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពេលនោះ នៅវេលា​ម៉ោង ១៨​និង​៣០ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​សែន​ចំនួន​៣​នាក់ រថយន្ត​២​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស៊ុំ គួង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ចេញ​កម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​វត្តក្តី​អណ្តែត ឬ វត្ត​ក្តី​ក្នុង ។​

លុះដល់​ម៉ោង ២២.២០ នាទី​ថ្ងៃ​ដដែល ក៏​មាន​ក្មេង​ទំនើ​ង​២​ក្រុម បាន​បង្ក​ជម្លោះ​វាយតប់​គ្នា ភ្លាមនោះ មាន​ប្រជា​ការពារ​មក​រាយការណ៍​ប្រាប់​កម្លាំង​អាវុធហត្ថ​ថា មាន​ក្មេង​ទំនើង​កំពុង​បង្កជម្លោះ​វាយតប់​គ្នា ឮដូចនេះ​កម្លាំង​កងរាជអាវុធហត្ថ​យើង បាន​រត់​សំដៅ​កន្លែង​កើត​ហេតុ ក៏​ឃើញ​ក្រុម​ប្រជា​ការពារ​ភូមិ​កំពុង​ឃាត់​ក្មេង​ទំនើ​ង​២​នាក់ ដែល​កំពុង​រារាំង​ប្រជា​ការពារ​មិនឲ្យ​ឃាត់​ពួកវា ពេលនោះ កម្លាំង​អាវុធហត្ថ​ក៏​ទៅ​ដល់ ស្រាប់តែ​ក្មេង​ទំនើង​ម្នាក់​រត់​ទាំង​ដៃ​កាន់​ខ្សែក្រវាត់ ចំណែក​កម្លាំង​អាវុធហត្ថ​យើង​ក៏​ដេញតាម តែ​ដេញ​មិនទាន់ ក៏​ត្រឡប់មកវិញ រីឯ​ក្មេង​ទំនើង​ម្នាក់ទៀត ត្រូវ​ប្រជា​ការពារ​ចាប់​ដាក់​ខ្នោះ​បាន​ហើយ​ប្រគល់​មកឲ្យ​កម្លាំង​កងរាជអាវុធហត្ថ រំពេច​នោះ ដោយ​បក្ខពួក​របស់​ក្មេង​ទំនើង​មាន​គ្នា​ច្រើន ពួក​វា​ក៏​បាន​រុញច្រាន​កម្លាំង​កងរាជអាវុធហត្ថ និង កម្លាំង​ប្រជា​ការពារ រំដោះ​យក​ក្មេង​ទំនើង​ម្នាក់ ដែល​ប្រជា​ការពារ​ឃាត់​បាន​រួច រត់គេចខ្លួន​ទៅ​ទាំង​ខ្នោះ​បាត់ទៅ ។​

មួយសន្ទុះ​ក្រោយមក ស្រាប់តែ លេចមុខ​ឈ្មោះ ពេ​ជ ថាល់ អធិការនគរបាល​ស្រុក​សន្ទុក និង បក្ខពួក​ប្រហែល ៤០ ទៅ​៥០​នាក់ នាំ​ទាំង​កូន​របស់​ខ្លួន ដែល​កំពុង​ជាប់​ខ្នោះ បាន​មក​រករឿង និង​ប្រើ​ហឹង្សា​មក​លើ​កម្លាំង​កងរាជអាវុធហត្ថ​យើង និង កម្លាំង​ប្រជា​ការពារ ដោយ​ប្រើ​ពាក្យ​ប្រមាថមើលងាយ​ថា អា​ប៉េអឹម​ចុយ​ម្រាយ​ណា​ដាក់​ខ្នោះ​កូន​អញ ។ លោក​អនុសេនីយ៍ឯក ខា សុគន្ធ បាន​ឆ្លើយតប​វិញ​ថា ខ្ញុំ​មិន​បាន​ដាក់​ខ្នោះ​កូន​បង​ឯង​ទេ គឺ​គ្រាន់តែ​ការពារ​នៅ​ពេល​ដែល​ប្រជា​ការពារ​ដាក់​ខ្នោះ​យក​មក​ឲ្យ​ពួក​ខ្ញុំ ពេលនោះ​ឈ្មោះ ពេ​ជ ថាល់ ក៏បាន​ត្រឡប់​មក​រករឿង​កម្លាំង​អាវុធហត្ថ​វិញ ដោយ​កាន់​ទាំង​ខ្នោះដៃ ដែល​បាន​ដាក់​កូន​របស់​គាត់​មក​ជាមួយ​ផង ហើយក៏​បាន​ស្ទុះ​មក​វាយ​លោក ខា សុគន្ធ ១​ខ្នោះ តែ​ត្រូវបាន​នារី​២​នាក់​ឈ្មោះ ហេង ស្រី​ល័ក្ខ និង ឈ្មោះ​ម៉ាក ហែ​ន រស់នៅ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​ស្ទុះ​ទៅ​ពាំង​ដើម្បី​ជួយ​ឃាត់ ពេលនោះ​លោក ខា សុគន្ធ បាន​លើកដៃ​អង្វរ​ដល់​ឈ្មោះ ពេ​ជ ថាល់ សុំឲ្យ​ស្តាប់​ហេតុផល​សិន ដោយ​លោក ខា សុគន្ធ​និយាយ​បន្តទៀតថា ខ្ញុំ​សុំ​ស្បថ​ចំពោះមុខ​ព្រះអង្គ​ដែល​មាន​បារមី​នៅក្នុង​វត្ត​នេះ សូម​ឲ្យ​កាច់ក​ខ្ញុំ​បាក់​ចុះ បើ​ខ្ញុំ​បាន​ដាក់​ខ្នោះ​កូន​បង​ឯង​មែន តែ​ឈ្មោះ​ពេ​ជ ថាល់ បាន​និយាយថា ពួក​អា​ប៉េអឹម​ចុយ​ម្រាយ​អ្ហែង ដឹង​ប៉ះពាល់​កិត្តិយស​កូន​អញ​ទេ ក្បាល​អ្ហែង​ហ្នឹង​ខ្នោះ​ឥឡូវ​ហើយ ។ រួចហើយ​ក៏​ងាក​ទៅរក​ប៉ូលីស​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ទៀត តែ​ពួកគេ​គេច​អស់ ពេល​នោះ​ដែរ​ឈ្មោះ ពេ​ជ ថាល់ បាន​ញុះញង់​បក្ខពួក​របស់​ខ្លួន​ឲ្យប្រើ​ហឹង្សា​មក​លើ​លោក ខា សុគន្ធ ដោយ​ពួកគេ​ហ៊ុម​ព័ទ្ធ​លោក ខា សុគន្ធ ជាប់ វាយ​មកលើ​លោក ខា សុគន្ធ ចំនួន​២​ដៃ បណ្តាល​ឲ្យ​ជ្រុះ​មួក​ពី​ក្បាល​ទាំង​ឯកសណ្ឋាន ។​

កម្លាំង​អាវុធហត្ថ​២​នាក់​ទៀត​គឺ​លោក​អនុ​សេនី​យ៍​​ឯក ស៊ុំ គួង និង​លោក​អនុសេនីយ៍ទោ ដិ​ប ឌី​ម ដោយ​ឋិត​ក្នុង​ស្ថានភាព​បែប​នេះ ពួកគាត់​មិន​អាច​ប្រឈម​មុខ​ដោះស្រាយ​បាន​ទេ ព្រោះ​ក្នុង​ខណៈនោះ ពួកគេ​មាន​គ្នាច្រើន ហើយ​គេ​មិន​ស្តាប់​ការបកស្រាយ​អ្វី​ឡើយ ។ លុះដល់​ម៉ោង ២២.៤៥​នាទី ថ្ងៃ​ខែ​ដដែល ឈ្មោះ​ពេ​ជ ថាល់ និង បក្ខពួក​របស់​គេ​បាននាំគ្នា​ទៅ​រក​រឿង និង​ប្រើ​ហឹង្សា​ទៅលើ​កម្លាំង​ប្រជា​ការពា​រវិញ​ម្តង ។ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​អង្គភាព​វិញ ។​

ទាក់ទិន​នឹង​ការចោទប្រកាន់​នេះ លោក ពេ​ជ ថាល់ អធិការនគរបាល​ស្រុក​សន្ទុក ដែល​ត្រូវ​គេ​ចោទថា បាន​ញុះញង់​បក្ខពួក​របស់​ខ្លួន​ជាង ៤០​នាក់ ឲ្យប្រើ​ហឹង្សា​វាយ​រំដោះ​យក​កូន​ប្រុស​ខ្លួន ជា​ជនសង្ស័យ​ទាំង​ដៃ​ជាប់​ខ្នោះ ពី​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន​នោះ បាន​និយាយ​តាម​ទូរស័ព្ទ​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ខ្ញុំ​បាន​ទៅ​សួរនាំ​ពី​រឿង​ដាក់​ខ្នោះដៃ​កូន​ខ្ញុំ​នៅ​កន្លែងកើតហេតុ​នោះ​មែន ខ្ញុំ​ចង់​ដឹង​ថា តើ​កូន​ខ្ញុំ​វា​ខុស​អី បើ​វា​ខុស​ឲ្យគេ​ធ្វើ​តាម​ច្បាប់​ទៅ ខ្ញុំ​មិន​កាន់ជើង​កូន​ទេ តែ​រឿង​នេះ កូន​ខ្ញុំ​វា​អត់​ធ្វើ​អី​ខុស​ផង ពេល​គេ​ឈ្លោះ​វាយ​តប់​គ្នា កូន​ខ្ញុំ​វា​នៅ​ឈរ​ក្បែរ​ម៉ូតូ ពួក​ប៉េអឹម​ដេញ​ចាប់​អ្នក​បង្កជម្លោះ​មិនបាន បក​មកវិញ​ចាប់​កូន​ខ្ញុំ​ឈរ​មើល​គេ​អត់​ដឹងអី​ដាក់​ខ្នោះ​ចោទថា បក្ខពួក​វា រឿងនេះ ប៉ះពាល់​កិត្តិយស​កូន​ខ្ញុំ ខ្ញុំ​សួរ​រក​មុខ​អ្នក​ដាក់​ខ្នោះ​កូន​ខ្ញុំ ប៉េអឹម​មានតែ​៣​នាក់​ឆ្លើយថា​មិនដឹង ។ កូន​ខ្ញុំ​ត្រូវបាន​គេ​ដោះ​ខ្នោះ​ចេញ​យក​ខ្នោះ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​មិន​បាន​ប្រើ​ហឹង្សា​វាយ​អ្នក​ណា​ទេ ខ្ញុំ​គ្រាន់តែ​សួរនាំ និង ស្តីបន្ទោស​ខ្លះ​ប៉ុណ្ណោះ ។​

លោក សិទ្ធ សំណាង ស្នងការរង​នគរបាល​ទទួលបន្ទុក​ព្រហ្មទណ្ឌ ខេត្ត​កំពង់ធំ បាន​តប​តាម​ទូរស័ព្ទ​ឲ្យដឹងថា ខ្ញុំ​បានដឹង​រឿង​នេះ​ហើយ ព្រោះ​អី​ក្រោយពេល​កើតហេតុ ព្រឹក​ឡើង​មាន​ប្រជា​ការពារ​ភូមិ​៣​នាក់ មក​រាយការណ៍​ប្រាប់​ខ្ញុំ​ថា រឿង​នេះ​បើ​មិន​រក​យុត្តិធម៌​ជូន​ពួកគាត់​ទេនោះ ពួកគាត់​និង​ឈប់​ធ្វើ​ប្រជា​ការពារ​ទៀត​ហើយ ។ ឥឡូវនេះ​ខ្ញុំ​បាន​បញ្ជូន​កម្លាំង​ចុះ​ស្រាវជ្រាវ​ហើយ មិនទាន់​ដឹង​ខុស​ត្រូវ​ស៊ីជម្រៅ​នៅឡើយ​ទេ ៕ ដោយ ​៖ ​រចនា​

×