YouTube បានរងភាពរអាក់រអួលនូវសេវាអ៊ីនធើរណែតដ៏ធំមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ជ្រូលច្រាលប្រញាប់ប្រញាល់ទៅកាន់វេទិកាបណ្តាញសង្គមដទៃទៀត ដើម្បីកាត់បន្ថយភាពតានតឹងរបស់ពួកគេ និងស្វែងរកជំនួយផ្លូវចិត្តពីមិត្តភក្តិជិតស្និទ្ធអំពីមហន្តរាយ #YouTubeDOWN ។
យោងតាមការចុះផ្សាយរបស់ RT នោះគេទំព័រចែករំលែកវីដេអូដ៏ធំសម្បើមនេះ បានឆ្លងកាត់ការរំខានសេវាកម្មមួយនេះនៅទូទាំងភាគឦសានសហរដ្ឋអាមេរិក ក៏ដូចជាផ្នែកជាច្រើននៃឆ្នេរសមុទ្រខាងលិច និងខាងកើត ។ អ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី, ម៉ិចស៊ីកូ, ប្រេស៊ីល និងអឺរ៉ុប ក៏រងផលប៉ះពាល់ផងដែរ, នេះបើយោងតាមសេចក្តីរាយការណ៍ពីមនុស្សរាប់ពាន់នាក់ នៅលើវេបសាយត្រួតពិនិត្យ Down Detector ។
WTF is happening with Youtube right now #YouTubeDOWN pic.twitter.com/moWnAiNrjY
— NintenDiddy (@DiddyNinten) October 17, 2018
តាមពួកគេ នោះវីដេអូជាច្រើននៅលើ YouTube បានចាប់ផ្តើមបង្ហាញ Errors នៅវេលាម៉ោងប្រហែល 9pm EST ។ ទោះយ៉ាងណា គ្រោងគេហទំព័រនៅតែលោតបង្ហាញសម្រាប់អ្នកប្រើប្រាស់ឃើញធម្មតា ប៉ុន្តែ វីដេអូជាច្រើនរបស់ពួកគេពុំដំណើរការនោះទេ ហើយត្រូវបានជំនួសមកវិញនៅសារ error ដែលអំពាវនាវដល់អ្នកប្រើប្រាស់ឲ្យព្យាយាមបើកម្តងទៀត «please try again later» ។
ទាក់ទងនឹងករណីនេះផងដែរ ក្រុមហ៊ុន YouTube ក៏បានដឹងករណីភ្លាមៗ និងទទួលបានរបាយការណ៍យ៉ាងច្រើនអំពី «បញ្ហាចូលដំណើរ» ទាក់ទងនឹង YouTube, YouTube TV និង YouTube Music ។ ក្រុមហ៊ុននេះក៏បាននិយាយលើ tweet ថា៖ «យើងខ្ញុំកំពុងធ្វើការដោះស្រាយបញ្ហា និងនឹងឲ្យអ្នកទាំងអស់គ្នាបានដឹងនៅពេលជួសជុលរួចរាល់ ។ យើងខ្ញុំក៏សូមអភ័យទោសផងដែរ ចំពោះភាពរអាក់រអួលនេះ» ។
ទាក់ទងករណីនេះផងដែរ ខ្ញុំក៏បានជួបប្រទះ «បើកវីដេអូមិន Play» មួយសន្ទុះធំផងដែរ កាលពីព្រឹកមិញនេះ ប៉ុន្តែ ឥឡូវនេះ គឺដំណើរការធម្មតាវិញ! ចុះប្រិយមិត្តវិញយ៉ាងម៉េចដែរ? ៕
You don’t realize how much YouTube you actually watch until the site goes down. pic.twitter.com/3r4d9FY4VN
— FatboiDeV (@KlipschRVA) October 17, 2018
ដោយ៖ ឧត្តម
ប្រភព៖ RT