ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានបដិសេធទៅនឹងសេចក្តីរាយការណ៏របស់សារព៌តមានជាច្រើនរបស់អាមេរិចថា សេតវិមានមានគំរោងបណ្តេញរដ្ឋមន្ត្រីការបរទេស រិច ធៀល័រសាន់ (Rex Tillerson) ចេញពីដំណែង ហើយលោកបានហៅការចុះផ្សាយទាំងនោះថា ជាព័ត៌មានក្លែងក្លាយ។
នៅលើបណ្តាញសង្គមថ្វីតធឺ (Twitter) លោក ត្រាំបានបង្ហោះសារថា “ប្រព័ន្ធផ្សព្វផ្សាយបានធ្វើការប៉ាន់ប្រមាណថា ខ្ញុំបណ្តេញ លោក រិច ធៀល័រសាន់ចេញ ឬក៍គាត់នឹងត្រូវចាក់ចេញពីតំណែងក្នុងពេលឆាប់។ ការចុះផ្សាយទាំងនោះជាព៌តមានក្លែងក្លាយ”។
គាត់បន្ថែមទៀតថា “គាត់ (Rex Tillerson) មិនទៅណាទេ…ពួកយើងធ្វើការយ៉ាងល្អជាមួយគ្នា”។
ការបដិសេធរបស់លោកត្រាំ ធ្វើឡើងតែមួយក្រោយពេលសារព៌តមានធំៗរបស់អាមេរិច បានរាយការណ៏ថា សេតវិមានមានគំរោងបណ្តេញប្រមុខការទូតចេញពីតំណែង ខណៈដែលទំនាក់ទំនងរបស់លោកជាមួយនឹងលោក ត្រាំ មានភាពតឹងតែង។
ប្រពន្ធផ្សព្វផ្សាយក៏រាយការណ៏ទៀតដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិច នឹងត្រូវគេដាក់ជំនួសតំណែងដោយប្រធានភ្នាក់ងារស៊ើបអង្កេតបជ្ឍិម ឈ្មោះ Mike Pompeo ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ខាងមុខទៀត។
នៅថ្ងៃសុក្រម្សិលមិញនេះផងដែរ លោក Rex Tillerson ខ្លួនឯងក៏ស្រឡាំងកាំងទៅនឹងការចុះផ្សាយផងដែរ ដោយលោកបានហៅការចុះផ្សាយនោះជារឿងគួរឲ្យអស់សំណើច៕ សុភ័ក្ត្រ