វាជាប្រភេទសត្វសមុទ្រ ខ្លះហៅថា ត្រសក់សមុទ្រ មានសណ្ឋានដ៏ចម្លែកគួរឲ្យខ្លាច ។ អ្នកវិទ្យាសាស្ត្រ ដាក់ឈ្មោះវាថា Enypniastes eximia និងថែមទាំងមានរហស្សនាមមួយទៀតគឺ “សត្វសមុទ្រដូចមាន់គ្មានក្បាល” ។ សត្វនេះពេលវេលាភាគច្រើន វាសម្ងំនៅទឹកសមុទ្រជម្រៅ ៥០ម៉ែត្រ ។
អ្នកវិទ្យាសាស្ត្រប្រទះឃើញដោយចៃដន្យពេលគេហែលទឹកលេងនៅតំបន់អាគ្នេយ៍ប៉ូលខាងត្បូង ។
ពេលនៅតូចវាមានពណ៌ក្រហមព្រឿង ហើយកាន់តែធំវាកាន់តែក្រហមខ្លាំងឡើង ។ នៅពេលយប់រាងកាយវា បញ្ចេញពន្លឺ ដើម្បីប្រឆាំងនឹងសត្រូវ ។ ពន្លឺនេះនៅជាអាវុធសម្រាប់វាគំរាម ហើយវាយប្រហារលើសត្វជាចំណីបានយ៉ាងងាយ ។
គេបានប្រទះឃើញវាដំបូងនៅខែមេសា ឆ្នាំ ១៩៨៤ ។
កាលពីខែមេសា ឆ្នាំ ១៩៨៤ គេបានប្រទះឃើញវាម្តងហើយនាតំបន់ប្រជុំកោះ Bahamas ។
វាតែងហែលតាមឆ្នេសមុទ្រ ដើម្បីស្វែងរកអាហារ ។ ពេលរកបានអាហារវាចេះកប់ទុកនៅក្រោមថ្ម ហើយពេលឃ្លានវានឹងចុះទៅកាន់ទីនោះដើម្បីបរិភោគយ៉ាងស្ងប់ស្ងាត់ ៕ លីសា