ថ្មីៗនេះ ក្នុងកម្មវិធីឧតុនិយមអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យានិមិត្តតថភាពជាក់ស្តែង (Virtual Reality Technology) ជាហេតុនាំឲ្យគេហទំព័រព័ត៌មាន Weather Channel ទាក់ទាញបានអ្នកទស្សនាយ៉ាងសន្ធឹកសន្ធាប់ ព្រោះសូម្បីតែ MC ដែឡកំពុងបរិយាយស្ថានភាពឧតុនិយម ដូចជាភ្លើងឆេះព្រៃ ទឹកជំនន់ ក៏ហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពនោះពិតៗ ទោះបីជាគេកំពុងស្ថិតនៅក្នុង Studio ក៏ដោយ ។
កំពុងបរិយាយពីទឹកជំនន់… ហើយនេះជាបញ្ហាភ្លើងឆេះព្រៃ ។
បច្ចេកវិទ្យាប្រើប្រាស់នៅទីនេះ ពុំគ្រាន់តែជាបច្ចេកវិទ្យា VR (តថភាពស្រមោល) ឬ AR (តថភាពបង្កើន)ទេ តែជា Mixed Reality (ការច្របាច់បញ្ចូលបច្ចេកវិទ្យាទាំង២) ។
វាគឺជាប្រតិបត្តិការរបស់ Future Group ក្រុមហ៊ុនឯកទេសពី VR តែ Weather Channel នៅបានប្រើប្រាស់ប្រព័ន្ធបង្កើតហ្គេមមួយ ដើម្បីសាងជារូបភាពក្រាហ្វិក នៃស្ថានភាពជាក់ស្តែងខ្លួនចង់បាន ។
ការប្រព្រឹត្តទៅនៅក្នុង Studio ទាំងអស់ ។
វាពិតជាវិធី១ ដែលក្រៅពីបង្ហាញនូវរឿងរ៉ាវកើនឡើងនោះ នៅអាចបញ្ចូលកត្តាអប់រំឲ្យបង្ការលើកម្ពស់ស្មារតីប្រុងប្រយ័ត្នដល់មនុស្សគ្រប់រូប ។
ករណីភ្លើងឆេះព្រៃ
ករណីទឹកជំនន់
ចន្ទ្រា