Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-Un ចាត់​មន្ត្រី​ជាន់ខ្ពស់ ទៅ​កាន់​តំបន់​ព្រំដែន​

​ប្រភពពី Daily Star ឲ្យដឹងថា នាយអគ្គសេនាធិកា​រក​ង​ទ័ព​ប្រជាជន​កូរ៉េ​ខាងជើង Ri Myong-Su ទើបតែ​ចុះ​ត្រួតពិនិត្យ​នៅ​ព្រំដែន​ជាប់​ជាមួយ​កូរ៉េខាងត្បូង​។ ឧត្តមសេនីយ៍​រូបនេះ ជា​មនុស្ស​ម្នាក់​របស់លោក Kim Jong-Un ប្រភព​ដដែល​ឲ្យដឹងថា លោក​ត្រូវបាន​ចាត់ឲ្យ​ទៅ​អនុវត្ត​បទបញ្ជា​បិទ​ច្រក​ព្រំដែន ហើយ​ធ្វើ​យ៉ាងណា​នឹង​មាន​នរណា​អាច​ភៀសខ្លួន​ចេញ​បាន​។​

Kim Jong-Un ចាត់​ឧត្តមសេនីយ៍ Ri Myong-Su ទៅ​ពិនិត្យ​ព្រំដែន​

មុន​នោះ​ពលទាហាន​កូរ៉េខាងជើង Oh Chong Song អាយុ​២៤​ឆ្នាំ បានធ្វើការ​ភៀសខ្លួន យ៉ាង​ប្រថុយប្រថាន តែ​បាន​សម្រេច​។ ទាហាន​រូបនេះ បាន​បើករថយន្ត Jeep ឆ្លងកាត់​តំបន់​គ្មាន​យោធា DMZ ហើយ​បាន​ត្រូវ​បាញ់​ចំ​៥​គ្រាប់​។ ៣០ នាទី​ក្រោយមក​ក៏​ត្រូវ​បាន​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​សង្គ្រោះ​។ ភ្លាម​នោះ​ប្រធាន Kim Jong-Un ក៏​បាន​ដក​ទាន​នៅ​ព្រំដែន​នោះ​ទាំងអស់ ហើយ​ក៏​ដាក់​ទណ្ឌកម្ម​ដល់​មេបញ្ជាការ​នៃ​ប៉ុស្តិ៍​ព្រំដែន នា​តំបន់​សន្តិសុខ​រួម (JSA) ។​

Daily Star នៅ​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​មួយ​ដែល​ប្រាប់​ទៅ​កាសែត​កូរ៉េខាងត្បូង​ថា “​ការ​ដែល​អគ្គមេបញ្ជាកា​រ​កងទ័ព​មួយ​ស្ថិតនៅ​លំដាប់​កំពូល​បំផុត​ទៅ​ត្រួតពិនិត្យ​តំបន់​កើត​មាន​ការ​ភៀសខ្លួន​ពុំមែន​ជា​រឿង​ប្រក្រតី​”​។​

​គួរកត់សម្គាល់​ថា ក្រោយ​ហេតុការណ៍​ខាងលើ​កូរ៉េខាងជើង បាន​សាងសង់​ច្រកទ្វារ​ថ្មី កន្លែង​ត្រួតពិនិត្យ​តែមួយ ព្រមទាំង​ជញ្ជាំង​យ៉ាងខ្ពស់​ពីលើ​ស្ពាន​ដោយ​ដាក់ឈ្មោះថា ៧២​ម៉ោង​៕ សូ​យ​ន​

×