ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារអំណោយផលល្អ ប៉ុន្តែត្រូវប្រយ័ត្នក្នុងទំនាក់ទំនងជាមួយមនុស្សឆ្នាំថោះ។ ថ្ងៃនេះមានឱកាសរកប្រាក់ចំណូលច្រើន។ មនោសញ្ចេតនា ពិបាកអាចបកស្រាយបានការយល់ច្រឡំរបស់គូស្នេហ៍ ប៉ុន្តែមិនគួរស្ងៀមស្ងាត់ ព្រោះនឹងក្លាយជាទំនាស់ឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកទាំង២។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ មានឱកាសថ្មីដើម្បីពង្រីកបុព្វហេតុ មានព័ត៌មានរីករាយយ៉ាងច្រើនក្នុងការងារ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងរាល់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ទង់ចំណូលសុទ្ធតែល្អ អាចវិនិយោគភាគហ៊ុន។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងក្តីស្រមៃ កុំខ្ជះខ្ជាយពេលវេលាអង្គុយនៅតែផ្ទះ គួរព្យាយាមចេញក្រៅប្រាស្រ័យទាក់ទងឲ្យបានច្រើន។ ទិសនាំលាភអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការសហការស៊ីសង្វាក់គ្នាជាមួយមិត្តភក្តិរួមការងារ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល ក៏ប៉ុន្តែចាំបាច់ត្រូវរៀនសូត្របន្ថែមពីអ្នកដទៃ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនទៅថ្ងៃខាងមុខទៀត។ ថ្ងៃនេះលទ្ធភាពក្តាប់ឱកាសវិនិយោគល្អណាស់អាចជួយអ្នកបង្កើនចំណូល។ មនោសញ្ចេតនា ស្រឡាញ់គ្នា ត្រូវជឿជាក់ និងគោរពគ្នាទៅវិញទៅមក និងចេះចែករំលែកកំរិត និងការលំបាករបស់អ្នក។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំ មមី៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារត្រូវប្រមូលផ្តុំធ្វើឲ្យបានល្អ កុំធ្វេសប្រហែសព្រោះងាយនឹងត្រូវថ្នាក់ដឹកនាំស្តីបន្ទោស។ ពុំមានឱកាសទាញចំណូលថែម យកល្អមិនគួរវិនិយោគអ្វីឡើយនៅថ្ងៃនេះ។ មនោសញ្ចេតនា កុំដោយសារតែពាក្យលេងសើចរបស់អ្នកដទៃនាំឲ្យមានការសង្ស័យគ្នាទៅវិញទៅមក។ ទិសនាំលាភទិសនិរតី តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង លឿង , ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារទោះបីមានឱកាសតែពិតឬក្លែងក្លាយពិបាកស្មានត្រូវប្រយ័ត្នប្រយែង។ ថ្ងៃនេះពុំសមស្របធ្វើការសម្រេចចិត្តណាមួយជាងហិរញ្ញវត្ថុ។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងខៀវ ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិនល្អនាំឲ្យអ្នកពិបាកប្រមូលផ្តុំអារម្មណ៍បំពេញការងារ ជាងនេះទៀតងាយមួរម៉ៅ ឬប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃ។ ថ្ងៃនេះអាចមានលាភតូចមួយ។ មនោសញ្ចេតនា ដោយសារតែសម្តីមិនបានគិតនាំឲ្យគូស្នេហ៍មិនសប្បាយចិត្តពេញ១ថ្ងៃ។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាង ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អ មានព័ត៌មានរីករាយច្រើនបានមកដល់អ្នក ត្រូវបានថ្នាក់លើទុកចិត្ត អ្នករួមការងារស្រឡាញ់គាំទ្រ។ ថ្ងៃនេះការខំប្រឹងប្រែងទាំងម្បាលម៉ានរបស់អ្នកពីមុនមកក៏ត្រូវបានតបស្នងយ៉ាងសក្តិសម ដោយខ្ទង់ចំណូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនាត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាព និងទឹកចិត្តរបស់គូស្នេហ៍។ ទិសល្អពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារអាស្រ័យដោយទំនាក់ទំនងសង្គមល្អប្រសើរ ហេតុនេះរាល់ការលំបាកតែងមានអ្នកជួយជ្រោមជ្រែង។ មានឱកាសវិនិយោគល្អ ដោយមិត្តភក្តិនាំមកឲ្យ។ មនោសញ្ចេត ត្រូវចេះពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមាន កុំឈរភ្នំនេះសម្លឹងភ្នំនោះ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងខៀវ ខ្មៅ។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងាររវល់ ពិបាកធ្វើឲ្យអ្នកនឿហត់ តានតឹង ត្រូវលៃឲ្យមានពេលវេលាសម្រាកកុំឲ្យប៉ះពាល់ដល់សុខភាព។ ប្រយ័ត្នប្រយែងសេវាកម្មលុយកាក់អាចជួបរឿងស៊យ។ មនោសញ្ចេត ពិបាករីកចម្រើនទៅមុខក្នុងទំនាក់ទំនងជាមួយមនុស្សដែលខ្លួនលួចស្រឡាញ់។ ទិសល្អទិសខាងជើង តំណមអាគ្នេយ៍។ ពណ៌នាំសំណាងខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ការងារ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នដើម្បីបញ្ចៀសធ្លាក់ក្នុងអន្ទាក់សត្រូវ ត្រូវប្រមូលផ្តុំធ្វើឲ្យបានល្អកិច្ចការរបស់ខ្លួនធំ លូកលាន់ក្នុងរឿងអ្នកដទៃ។ ថ្ងៃនេះមានហានិយភ័យខាតបង់ទ្រព្យសម្បត្តិ ដូច្នេះត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនា ៖ មុនពេលនិយាយត្រូវពិចារណាសិនកុំឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ដៃគូ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសពង្រីកសមត្ថភាព កុំឲ្យខកខាន ព្រោះអ្នកអាចនឹងត្រូវបានឡើងឋានៈថ្មី។ អាស្រ័យដោយប្រាជ្ញា និងថ្វីមាត់អ្នកនឹងអាចរកបានខ្ទង់ចំណូលយ៉ាងច្រើន។ មនោសញ្ចេតនា ត្រូវចាប់អារម្មណ៍ដល់ការយកចិត្តទុកដាក់របស់គូស្នេហ៍ចំពោះអ្នក និងតបស្នងទៅវិញដោយមនោសញ្ចេតនាកក់ក្តៅ ទើបរក្សារបានសុភមង្គលយូរអង្វែង។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសបានប្រាស្រ័យជាមួយអតិថិជន ដ៏មានសក្តានុពល អាចសហការយ៉ាងល្អ។ ថ្ងៃនេះរកអ្វីក៏ចំណេញ ចំណូលហូរចូលមិនដាច់។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយផ្អែមល្ហែម។ ទិសល្អទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាង ស ។ អ្នកយកអាសាឆ្នាំរកា៕