នៅថ្ងៃទី ៤/១២នេះ ប្រមុខការទូតថៃ Don Pramudwinai ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ Yinglack Shinawatra ពុំទាន់ត្រូវបានផ្តល់លិខិតឆ្លងដែនអង់គ្លេសទេ។
សេចក្តីប្រកាសខាងលើ ត្រូវបានលើកឡើងក្រោយមានពាក្យចរចាមអារាមថា អ្នកស្រី Yinglack ត្រូវបានអង់គ្លេសផ្តល់លិខិតឆ្លងដែនឲ្យក្រោយពេលសុំសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
តាមប្រមុខការទូត Don Pramudwinai ស្ថានរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រថៃ ពុំមានរបាយការណ៍អ្វីមួយដល់ក្រសួងការបទេសថៃអំពីករណីរបស់អ្នកស្រី Yinglack ទេ។
មុននោះប្រព័ន្ធព័ត៌មានថៃ បានផ្សាយព័ត៌មានថា អ្នកស្រី Yingluck កំពុងសុំសិទ្ធិជ្រកកោននយោបាយនៅអង់គ្លេស បន្ទាប់ពីចាកចេញពីប្រទេសថៃយ៉ាងប្រថុចញ៉ុច រួចទៅកាន់រាជាណាចក្រ UAE យ៉ាងសម្ងាត់កាលពីអំឡុងខែ ៨/២០១៧នេះ។
គួររំលឹកថា នៅថ្ងៃទី ២៧/៩ តុលាការកំពូលថៃ បានកាត់ទោសកំបាំងមុខឲ្យអ្នកស្រី Yingluck ជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទព្រងើយកន្តើយក្នុងការដឹកនាំកម្មវិធីគាំទ្រថ្លៃអង្ករ បណ្តាលឲ្យខាតប្រាក់ 14 ប៊ីលានដុល្លារ៕ សូយន