Resort Robot បម្រើផ្លូវភេទដំបូងលើពិភពលោក មានគំរោងនឹងបើកទ្វានៅឆ្នាំ ២០១៩ ។ បុរសៗដែលមកទីនេះ អាចបើក “តែម” សម្ពាធ Robot ផ្លូវភេទមួយក្នុងតម្លៃ… ១០.០០០ ដុល្លារ ។
ជាមួយផ្ទះបន Robot ផ្លូវភេទ នឹងមានបន្ថែម Resort Robot ផ្លូវភេទនៅកាលីហ្វ័រនីញ៉ា អាមេរិក នៅឆ្នាំក្រោយ ។
Robot ផ្លូវភេទ កាន់តែពេញនិយមចាប់តាំងពីនាង Robot ប្រភេទនេះត្រូវបានដាក់បង្ហាញនាឆ្នាំ ២០១៧ ។ ផ្ទះបន Robot បានបើកទ្វារបម្រើ “ភ្ញៀវ” ពាសពេញអឺរ៉ុប ។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ Daily Star CEO Resort Robot ផ្លូវភេទមានឈ្មោះថា Eve’s Robor Dreams Unicron ចែករំលែកថា ៖ “អតិថិជនអាចរីករាយជាមួយបច្ចេកវិទ្យាជឿនលឿន ក្នុងបរិស្ថានស្អាតមួយ ហើយកំពូលទំនើប ។ អ្វីគ្រប់យ៉ាង តាំងពីពន្លឺ និងរបស់របរប្រើប្រាស់សុទ្ធសឹងត្រូវបានរៀបចំឡើងដើម្បីជូនអ្នកទៅកាន់ពិភពស្រមើស្រមៃមួយ ដែលជាទីកន្លែងអ្នកអាចរកឃើញអ្វីៗដែលអ្នកពុំធ្លាប់បានឃើញ” ។
តាម Unicole Unicron នោះនៅ Eve’s Robot Dreams បុរសៗដែលឈ្លក់វង្វេងនឹង robot ផ្លូវភេទ អាចចំណាយ 10.000 USD ដើម្បី “បកតែម” robot ថ្មីស្រឡាងមួយ ។
“មនុស្សទាំងឡាយតែងនិយាយថា ចង់ក្លាយជាជនដំបូងចំពោះ robot បម្រើផ្លូវភេទនៅទីនេះ” ។ ម្យ៉ាងទៀត ក្រៅពីសម្រាប់បម្រើឲ្យ “អ្នកឯណា” នោះ ទីនេះក៏រីករាយទទួលគូស្វាមី ភរិយា ដែលនិយម Robot ផ្លូវភេទដូចគ្នាផងដែរ ៕ លីសា