ឆ្នាំជូត ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកនឹងត្រូវប្រឈមមុខនឹងការលំបាក ក្នុងការងារ ត្រូវប្រយ័ត្នដោះស្រាយគ្រប់យ៉ាងចៀសវាឆេវឆាវនាំឲ្យបន្ថែមភាពស្មុគស្មាញ។ ចេញក្រៅមិនត្រូវយកតាមខ្លួននូវលុយកាក់ ឬទ្រព្យមានតម្លៃច្រើន បង្ការត្រូវគេលួច ឆក់។ មនោសញ្ចេតនា អ្នកនៅលីវនៅតែពុំទាន់មានឱកាសល្អដើម្បីពង្រីកទំនាក់ទំនងមនោសញ្ចេតនាជាមួយដៃគូ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ អ្នកសំណាងបំផុតពេលមានអ្នកជួយឧបត្ថម្ភគាំទ្រក្នុងការងារ គ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល។ អាស្រ័យដោយសមត្ថភាពការទូតរបស់ខ្លួន អ្នកមានឱកាសរកចំណូលបានយ៉ាងល្អ។ មនោសញ្ចេតនា ការយកចិត្តទុកដាក់ថែទាំរបស់គូស្នេហ៍ គឺជាកម្លាំងជំរុញជួយឲ្យអ្នកឆ្លងផុតរាល់ការលំបាកក្នុងជីវិត។ ទិសនាំលាភអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ត្រូវប្រឹងប្រែងរក្សាស្ថិរភាពក្នុងការងារ លើកកម្ពស់ការប្រុងប្រយ័ត្នកុំឲ្យគូប្រជែងផ្តួលរំលំអ្នកបាន។ ថ្ងៃនេះប្រយ័ត្នត្រូវគេបោកអស់ប្រាក់។ មនោសញ្ចេតនា មនុស្សដែលខ្លួនស្រឡាញ់មិនយល់ចិត្ត នាំឲ្យអ្នកមានអារម្មណ៍ធុញថប់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាង លឿវ។ អ្នកយកអាសាឆ្នាំ រោង៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារត្រូវបានគ្រប់គ្នាកោតសរសើរ លើកទឹកចិត្តនាំឲ្យអ្នកមានបន្ថែមថាមពល និងមហិច្ឆតា ប៉ុន្តែនៅចង់ដើរផ្លូវឆ្ងាយបានចាំបាច់ត្រូវរៀនសូត្រមិនឈប់ឈរ ដើម្បីលើកកម្ពស់សមត្ថភាព។ ថ្ងៃនេះយីអ៊ុនឡើង អាចវិនិយោគហិរញ្ញវត្ថុចរចាពាណិជ្ជកម្ម។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារមិនអំណោយផលល្អ ទោះបីមានឱកាសតែពិត ឬក្លែងក្លាយពិបាកស្មាន ត្រូវប្រយ័ត្នប្រយែង។ វិនិយោគពិបាករកចំណេញឃើញ។ មនោសញ្ចេតនា ដោយសារតែរវល់អ្នកងាយភ្លេចពាក្យសន្យាចំពោះគូស្នេហ៍នាំឲ្យមានការខឹងសម្បារគ្នា។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ដោយមានជំនួយពីអ្នករួមការងារ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល។ លទ្ធភាពក្តាប់ឱកាសវិនិយោគល្អ អាចទទួលបានប្រភពទុនដ៏ច្រើន។ មនោសញ្ចេតនា ត្រូវក្លាហានហ៊ានបង្ហាញក្តីស្រឡាញ់ចំពោះមនុស្សដែលអ្នកប៉ងយកជាគូគាប់ នឹងទទួលបានចម្លើយយល់ព្រម។ ទិសល្អទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ភាពឆ្នើមក្នុងការងារនឹងជួយឲ្យអ្នកឈានឡើង ក្នុងមុខតំណែង។ ឱកាសសហការវិនិយោគកើនឡើង រកស៊ីជួញដូរ នឹងបានចំណេញច្រើន។ មនោសញ្ចេតនា ត្រូវចេះគោរពមនោសញ្ចេតនាដែលគូស្នេហ៍ផ្តល់ឲ្យអ្នក។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងាររវល់ខ្លាំង ធ្វើឲ្យអ្នកពុំមានពេលសម្រាប់ខ្លួនឯងត្រូវរៀបចំឡើងវិញ កុំប្រហែសចំពោះសុខភាព។ ចំណូលមានកម្រិតចាយវាយត្រូវចេះសន្សំសំចៃ។ មនោសញ្ចេត អ្នកផ្សេងចង់តោងអ្នកធ្វើឲ្យគូស្នេហ៍មានចិត្តប្រច័ណ្ឌ ហើយក៏ចាប់ផ្តើមយកចិត្តទុកដាក់ថែទាំអ្នក។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារមានឱកាសបានជួបដៃគូសហការដ៏មានសក្តានុពល ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ លុយចូលតាមទ្វារមុខបែរជាចេញទៅវិញតាមទ្វារក្រោយ ទម្លាប់ចាយប្រាក់ដូចទឹករបស់អ្នកយូរ ឬឆាប់ត្រូវប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។ មនោសញ្ចេត ពេលឯកោនឹងជួយឲ្យអ្នកយល់ជាងអំពីតម្លៃនៃថ្ងៃសុភមង្គល។ ទិសល្អទិសខាងជើង តំណមខាងត្បូង។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ការងារប្រឹងប្រែងយកចិត្តទុកដាក់ដល់ទំនាក់ទំនងជុំវិញខ្លួន ពិសេសជាមួយមនុស្សឆ្នាំម្សាញ់ ដើម្បីបញ្ចៀសបញ្ហា។ ថ្ងៃនេះពុំល្អប្រសើរសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា ៖ ដោយសារការបែកបាក់ម្តងទៅហើយ នាំឲ្យអ្នកមានអារម្មណ៍ភ័យខ្លាចជានិច្ច។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ គ្រប់ផែនការការងារសុទ្ធតែដំណើរការយ៉ាងរលូន ប្រសិទ្ធភាពខ្ពស់។ រាសីមិនសូវល្អ មិនគួរវិនិយោគ ប្រយ័ត្នក្នុងសេវាកម្មលុយកាក់។ មនោសញ្ចេតនា មានរឿងអ្វីគួរនិយាយជាមួយគ្នា ព្រោះនោះក៏ជាវិធីសម្តែងភាពជឿជាក់ និងគោរពគ្នាទៅវិញទៅមក។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួន អ្នកនឹងមានឱកាសចុះកិច្ចសន្យាជាមួយដៃគូថ្មីៗជាច្រើន។ វិនិយោគមានយីអ៊ុនល្អ កុំឲ្យខកខាន ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត។ ទិសល្អទិសនិរតី តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំមមែ៕